Surah Al-A'la in ភាសាខ្មែរ
سورة الأعلى · Verses: 19 · Meccan
Translation: ភាសាខ្មែរ translation (الترجمة الخميرية)
-
1
سَبِّحِ ٱسۡمَ رَبِّكَ ٱلۡأَعۡلَى
ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងនាមនៃម្ចាស់របស់ អ្នកដ៏ឧត្ដុង្គឧត្ដមចុះ។ -
2
ٱلَّذِي خَلَقَ فَسَوَّىٰ
ទ្រង់ជាអ្នកដែលបានបង្កើត(អ្វីៗទាំងអស់) រួចទ្រង់បាន រៀបចំឱ្យមានលក្ខណៈសមរម្យ។ -
3
وَٱلَّذِي قَدَّرَ فَهَدَىٰ
និងជាអ្នកដែលបានកំណត់វាសនា និងផ្ដល់ការចង្អុលបង្ហាញ។ -
4
وَٱلَّذِيٓ أَخۡرَجَ ٱلۡمَرۡعَىٰ
និងជាអ្នកដែលបណ្ដុះរុក្ខជាតិបៃតងគ្រប់បែបយ៉ាង។ -
5
فَجَعَلَهُۥ غُثَآءً أَحۡوَىٰ
ក្រោយមកទ្រង់បានធ្វើឱ្យវាក្លាយជាចំបើងស្ងួតពណ៌ខ្មៅ។ -
6
سَنُقۡرِئُكَ فَلَا تَنسَىٰٓ
យើងនឹងសូត្រ(គម្ពីរគួរអាន)ឱ្យអ្នក(មូហាំម៉ាត់)ស្ដាប់ ហើយអ្នកនឹងមិនភេ្លចវាឡើយ។ -
7
إِلَّا مَا شَآءَ ٱللَّهُۚ إِنَّهُۥ يَعۡلَمُ ٱلۡجَهۡرَ وَمَا يَخۡفَىٰ
លើកលែងតែអ្វីដែលអល់ឡោះមានចេតនា(ឱ្យអ្នកភេ្លច) ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងនូវអ្វីដែលលាតត្រដាង និង លាក់កំបាំង។ -
8
وَنُيَسِّرُكَ لِلۡيُسۡرَىٰ
ហើយយើងនឹងសម្រួលឱ្យអ្នកនូវមាគ៌ាដ៏ងាយស្រួល(គ្រប់ កិច្ចការ)។ -
9
فَذَكِّرۡ إِن نَّفَعَتِ ٱلذِّكۡرَىٰ
ដូចេ្នះ ចូរអ្នកក្រើនរំលឹកចុះ ប្រសិនបើការក្រើនរំលឹកនោះ មានផលប្រយោជន៍ -
10
سَيَذَّكَّرُ مَن يَخۡشَىٰ
អ្នកដែលកោតខ្លាចអល់ឡោះ នឹងទទួលយកការក្រើន រំលឹក។ -
11
وَيَتَجَنَّبُهَا ٱلۡأَشۡقَى
ប៉ុន្ដែអ្នកដែលមិនកោតខ្លាចអល់ឡោះនឹងគេចចេញពីវា -
12
ٱلَّذِي يَصۡلَى ٱلنَّارَ ٱلۡكُبۡرَىٰ
គឺជាអ្នកដែលនឹងត្រូវចូលទៅក្នុងភើ្លងនរកយ៉ាងធំធេង។ -
13
ثُمَّ لَا يَمُوتُ فِيهَا وَلَا يَحۡيَىٰ
បន្ទាប់មកគេមិនអាចស្លាប់ ហើយក៏មិនអាចរស់ដោយ ងាយស្រួលដែរនៅក្នុងនរកនោះ។ -
14
قَدۡ أَفۡلَحَ مَن تَزَكَّىٰ
អ្នកដែលសំអាតខ្លួន(ពីប្រការស្ហ៊ីរិក) ពិតជាទទួលបាន ជោគជ័យ។ -
15
وَذَكَرَ ٱسۡمَ رَبِّهِۦ فَصَلَّىٰ
និងអ្នកដែលបានរំលឹកនាមនៃម្ចាស់របស់គេ ហើយនិង ប្រតិបត្ដិសឡាត។ -
16
بَلۡ تُؤۡثِرُونَ ٱلۡحَيَوٰةَ ٱلدُّنۡيَا
ផ្ទុយទៅវិញ ពួកអ្នកបែរជាស្រឡាញ់ការរស់នៅក្នុង លោកិយទៅវិញ -
17
وَٱلۡأٓخِرَةُ خَيۡرࣱ وَأَبۡقَىٰٓ
ថ្វីត្បិតតែថ្ងៃបរលោកវាប្រសើរជាងនិងអមតៈក៏ដោយ។ -
18
إِنَّ هَٰذَا لَفِي ٱلصُّحُفِ ٱلۡأُولَىٰ
ពិតប្រាកដណាស់ រឿងនេះគឺមានចែងនៅក្នុងគម្ពីរមុនៗ។ -
19
صُحُفِ إِبۡرَٰهِيمَ وَمُوسَىٰ
ដូចជាគម្ពីររបស់អ៊ីព្រហ៊ីម និងមូសាជាដើម។