Surah 'Abasa in ភាសាខ្មែរ
سورة عبس · Verses: 42 · Meccan
Translation: ភាសាខ្មែរ translation (الترجمة الخميرية)
-
1
عَبَسَ وَتَوَلَّىٰٓ
គាត់(មូហាំម៉ាត់)បានធ្វើមុខក្រញូវ ហើយងាកមុខចេញ -
2
أَن جَآءَهُ ٱلۡأَعۡمَىٰ
ពីព្រោះមានជនពិការភ្នែកម្នាក់បានចូលមកជួបគាត់។ -
3
وَمَا يُدۡرِيكَ لَعَلَّهُۥ يَزَّكَّىٰٓ
តើអ្នក(មូហាំម៉ាត់)អាចដឹងយ៉ាងដូមេ្ដចបាន? ជួនកាល គេអាចមកសំអាតខ្លួន។ -
4
أَوۡ يَذَّكَّرُ فَتَنفَعَهُ ٱلذِّكۡرَىٰٓ
ឬក៏គេចង់បានការក្រើនរំលឹកហើយការក្រើនរំលឹកនោះ អាចផ្ដល់ផលប្រយោជន៍ដល់គេ ។ -
5
أَمَّا مَنِ ٱسۡتَغۡنَىٰ
រីឯអ្នកដែលមានទ្រព្យសម្បត្ដិគ្រប់គ្រាន់ (មិនត្រូវការ ការចង្អុលបង្ហាញពីអ្នក) -
6
فَأَنتَ لَهُۥ تَصَدَّىٰ
អ្នកបែរជាយកចិត្ដទុកដាក់ចំពោះគេទៅវិញ។ -
7
وَمَا عَلَيۡكَ أَلَّا يَزَّكَّىٰ
ហើយមានបញ្ហាអ្វីចំពោះអ្នក(មូហាំម៉ាត់) ប្រសិនបើគេ សំអាតខ្លួន (ពីភាពគ្មានជំនឿ)នោះ? -
8
وَأَمَّا مَن جَآءَكَ يَسۡعَىٰ
ចំណែកឯអ្នកដែលបានមកជួបអ្នកដើម្បីសុំការចង្អុល បង្ហាញផ្លូវល្អ -
9
وَهُوَ يَخۡشَىٰ
ហើយគេកោតខ្លាចអល់ឡោះនោះ -
10
فَأَنتَ عَنۡهُ تَلَهَّىٰ
អ្នកបែរជាព្រងើយកន្ដើយចំពោះគេទៅវិញ។ -
11
كَلَّآ إِنَّهَا تَذۡكِرَةࣱ
ចូរអ្នកកុំធ្វើបែបនេះ។ ពិតប្រាកដណាស់ វា(អាយ៉ាត់ ទាំងនេះ)គឺជាការក្រើនរំលឹក។ -
12
فَمَن شَآءَ ذَكَرَهُۥ
ដូចេ្នះអ្នកណាហើយមានបំណង គេពិតជានឹងយកវា (គម្ពីរគួរអាន)ធ្វើជាមេរៀន។ -
13
فِي صُحُفࣲ مُّكَرَّمَةࣲ
ដែលមាននៅក្នុងគម្ពីរដែលត្រូវបានគេលើកតម្កើង។ -
14
مَّرۡفُوعَةࣲ مُّطَهَّرَةِۭ
ប្រកបដោយភាពខ្ពង់ខ្ពស់ ព្រមទាំងជ្រះស្អាត។ -
15
بِأَيۡدِي سَفَرَةࣲ
ដែលនៅនឹងដៃអ្នកដែលសរសេរសារ(ម៉ាឡាអ៊ីកាត់) -
16
كِرَامِۭ بَرَرَةࣲ
ដ៏ល្អប្រពៃ និងជាអ្នកប្រតិបត្ដិតាមអល់ឡោះយ៉ាង ខ្ជាប់ខ្ជួន។ -
17
قُتِلَ ٱلۡإِنسَٰنُ مَآ أَكۡفَرَهُۥ
មនុស្សលោកត្រូវបានគេដាក់បណ្ដាសានូវអ្វីដែលគេបាន ប្រឆាំងនឹងម្ចាស់របស់គេ ។ -
18
مِنۡ أَيِّ شَيۡءٍ خَلَقَهُۥ
តើទ្រង់បានបង្កើតគេ(អ្នកប្រឆាំង)អំពីអ្វី? -
19
مِن نُّطۡفَةٍ خَلَقَهُۥ فَقَدَّرَهُۥ
ទ្រង់បានបង្កីតគេអំពីទឹកកាម រួចទ្រង់បានកំណត់ឱ្យគេ រួចជាសេ្រច (ថ្ងៃស្លាប់ លាភសក្ការៈ វាសនា...)។ -
20
ثُمَّ ٱلسَّبِيلَ يَسَّرَهُۥ
បន្ទាប់មក ទ្រង់បានសម្រួលផ្លូវដល់គេ។ -
21
ثُمَّ أَمَاتَهُۥ فَأَقۡبَرَهُۥ
ក្រោយមក ទ្រង់ធ្វើឱ្យគេស្លាប់ រួចដាក់គេនៅក្នុងផ្នូរ។ -
22
ثُمَّ إِذَا شَآءَ أَنشَرَهُۥ
ក្រោយមកទៀត នៅពេលដែលទ្រង់មានចេតនា ទ្រង់ នឹងធ្វើឱ្យគេរស់ឡើងវិញ។ -
23
كَلَّا لَمَّا يَقۡضِ مَآ أَمَرَهُۥ
ទេ. គេមិនអនុវត្ដតាមអ្វីដែលទ្រង់បានបញ្ជាគេឡើយ។ -
24
فَلۡيَنظُرِ ٱلۡإِنسَٰنُ إِلَىٰ طَعَامِهِۦٓ
ដូចេ្នះ ចូរឱ្យមនុស្សលោកមើលទៅកាន់ចំណីអាហារ របស់គេចុះ។ -
25
أَنَّا صَبَبۡنَا ٱلۡمَآءَ صَبࣰّا
ពិតប្រាកដណាស់ យើងបានបញ្ចុះទឹកភ្លៀងមកយ៉ាង ច្រើន។ -
26
ثُمَّ شَقَقۡنَا ٱلۡأَرۡضَ شَقࣰّا
បន្ទាប់មកយើងបានបំបែកដីជាបំណែកៗ។ -
27
فَأَنۢبَتۡنَا فِيهَا حَبࣰّا
រួចយើងបានបណុ្ដះធញ្ញជាតិគ្រប់ប្រភេទនៅលើវា។ -
28
وَعِنَبࣰا وَقَضۡبࣰا
និងដើមទំពាំងបាយជូរ និងបន្លែ។ -
29
وَزَيۡتُونࣰا وَنَخۡلࣰا
និងដើមអូលីវ និងដើមលើ្ម។ -
30
وَحَدَآئِقَ غُلۡبࣰا
និងសួនឧទ្យានដែលមានដើមឈើធំៗជាច្រើន។ -
31
وَفَٰكِهَةࣰ وَأَبࣰّا
និងផលានុផល ហើយនិងរុក្ខជាតិសម្រាប់សត្វពាហនៈ -
32
مَّتَٰعࣰا لَّكُمۡ وَلِأَنۡعَٰمِكُمۡ
ជាផលប្រយោជន៍សម្រាប់ពួកអ្នកនិងសត្វពាហនៈរបស់ ពួកអ្នក។ -
33
فَإِذَا جَآءَتِ ٱلصَّآخَّةُ
ហើយនៅពេលដែលសម្រែក(ការផ្លុំត្រែលើកទីពីរ) យ៉ាងខ្លាំងបានមកដល់។ -
34
يَوۡمَ يَفِرُّ ٱلۡمَرۡءُ مِنۡ أَخِيهِ
នៅថ្ងៃដែលមនុស្សរត់គេចចេញពីបងប្អូនរបស់គេ។ -
35
وَأُمِّهِۦ وَأَبِيهِ
និងម្ដាយរបស់គេ និងឪពុករបស់គេ។ -
36
وَصَٰحِبَتِهِۦ وَبَنِيهِ
និងប្រពន្ធរបស់គេ និងកូនចៅរបស់គេ។ -
37
لِكُلِّ ٱمۡرِيࣲٕ مِّنۡهُمۡ يَوۡمَئِذࣲ شَأۡنࣱ يُغۡنِيهِ
ចំពោះបុគ្គលម្នាក់ៗក្នុងចំណោមពួកគេនៅថ្ងៃនោះ គឺគិតតែពីខ្លួនឯងប៉ុណ្ណោះ។ -
38
وُجُوهࣱ يَوۡمَئِذࣲ مُّسۡفِرَةࣱ
ទឹកមុខ(របស់អ្នកមានជំនឿ)នៅថ្ងៃនោះគឺមានភាព រីករាយ។ -
39
ضَاحِكَةࣱ مُّسۡتَبۡشِرَةࣱ
សើចសប្បាយរីករាយ(ចំពោះដំណឹងល្អស្ដីពីឋានសួគ៌)។ -
40
وَوُجُوهࣱ يَوۡمَئِذٍ عَلَيۡهَا غَبَرَةࣱ
ហើយទឹកមុខ(របស់អ្នកគ្មានជំនឿ)នៅថ្ងៃនោះ គឺប្រឡាក់ធូលី។ -
41
تَرۡهَقُهَا قَتَرَةٌ
ភាពខ្មៅងងឹតគ្របដណ្ដប់ផ្ទៃមុខ(របស់ពួកគេ)។ -
42
أُوْلَٰٓئِكَ هُمُ ٱلۡكَفَرَةُ ٱلۡفَجَرَةُ
ពួកទាំងនោះហើយ គឺជាពួកគ្មានជំនឿដែលប្រព្រឹត្ដ អំពើអាក្រក់បំផុត។