Surah Al-'Alaq in ភាសាខ្មែរ
سورة العلق · Verses: 19 · Meccan
Translation: ភាសាខ្មែរ translation (الترجمة الخميرية)
-
1
ٱقۡرَأۡ بِٱسۡمِ رَبِّكَ ٱلَّذِي خَلَقَ
ចូរអ្នក(មូហាំម៉ាត់)សូត្រក្នុងនាមម្ចាស់របស់អ្នកដែលបាន បង្កើត(នូវអ្វីៗទាំងអស់)ចុះ។ -
2
خَلَقَ ٱلۡإِنسَٰنَ مِنۡ عَلَقٍ
ទ្រង់បានបង្កើតមនុស្សលោកពីកំំណកឈាមមួយដុំ។ -
3
ٱقۡرَأۡ وَرَبُّكَ ٱلۡأَكۡرَمُ
ចូរអ្នកសូត្រចុះ ហើយម្ចាស់របស់អ្នកមហាសប្បុរស -
4
ٱلَّذِي عَلَّمَ بِٱلۡقَلَمِ
ដែលទ្រង់បានបង្រៀន(ការសរសេរ)ដោយស្លាបប៉ាកា។ -
5
عَلَّمَ ٱلۡإِنسَٰنَ مَا لَمۡ يَعۡلَمۡ
ទ្រង់បានបង្រៀនមនុស្សលោកនូវអ្វីដែលគេមិនបានដឹង។ -
6
كَلَّآ إِنَّ ٱلۡإِنسَٰنَ لَيَطۡغَىٰٓ
ទេ. ការពិតមនុស្សលោកគឺពិតជាបំពាន(លើច្បាប់របស់ អល់ឡោះ) -
7
أَن رَّءَاهُ ٱسۡتَغۡنَىٰٓ
ដោយសារគេយល់ឃើញថា ខួ្លនគេមានគ្រប់គ្រាន់ហើយ។ -
8
إِنَّ إِلَىٰ رَبِّكَ ٱلرُّجۡعَىٰٓ
ពិតប្រាកដណាស់ កន្លែងវិលត្រឡប់ គឺឆ្ពោះទៅកាន់ម្ចាស់ របស់អ្នក។ -
9
أَرَءَيۡتَ ٱلَّذِي يَنۡهَىٰ
តើអ្នក(មូហាំម៉ាត់)បានឃើញអ្នកដែល(អាពូចាហាល់) ហាមឃាត់ -
10
عَبۡدًا إِذَا صَلَّىٰٓ
ខ្ញុំរបស់អល់ឡោះ(មូហាំម៉ាត់)នៅពេលដែលគេសឡាត ទេឬ? -
11
أَرَءَيۡتَ إِن كَانَ عَلَى ٱلۡهُدَىٰٓ
តើអ្នកយល់ឃើញយ៉ាងដូចមេ្ដច ប្រសិនបើគេ(ខ្ញុំរបស់ អល់ឡោះ)ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ -
12
أَوۡ أَمَرَ بِٱلتَّقۡوَىٰٓ
ឬគេបានប្រើគ្នាឱ្យកោតខ្លាចអល់ឡោះនោះ? -
13
أَرَءَيۡتَ إِن كَذَّبَ وَتَوَلَّىٰٓ
តើអ្នក(មូហាំម៉ាត់)យល់ឃើញយ៉ាងដូចមេ្ដចដែរ ប្រសិន បើគេ(អាពូចាហាល់)បានបដិសេធនិងបែរចេញ(ពីជំនឿ)នោះ ? -
14
أَلَمۡ يَعۡلَم بِأَنَّ ٱللَّهَ يَرَىٰ
តើគេ(អាពូចាហាល់)មិនដឹងទេឬថា អល់ឡោះពិតជាឃើញ(ទង្វើរបស់គេ)នោះ? -
15
كَلَّا لَئِن لَّمۡ يَنتَهِ لَنَسۡفَعَۢا بِٱلنَّاصِيَةِ
ផ្ទុយទៅវិញ. ប្រសិនបើគេមិនឈប់បំពានទេនោះ យើង នឹងចាប់ក្បាលរបស់គេរុញទម្លាក់ទៅក្នុងនរកជាមិនខាន ។ -
16
نَاصِيَةࣲ كَٰذِبَةٍ خَاطِئَةࣲ
គឺក្បាលអ្នកដែលភូតកុហក និងសាងបាបកម្ម។ -
17
فَلۡيَدۡعُ نَادِيَهُۥ
ដូចេ្នះ ចូរអ្នកឱ្យគេស្រែកហៅក្រុមរបស់គេមកជួយចុះ -
18
سَنَدۡعُ ٱلزَّبَانِيَةَ
យើងនឹងហៅអ្នកយាមនរក(ដើម្បីចាប់គេបោះទម្លាក់ ទៅក្នុងនរក)។ -
19
كَلَّا لَا تُطِعۡهُ وَٱسۡجُدۡۤ وَٱقۡتَرِب۩
ផុ្ទយទៅវិញ ចូរអ្នក(មូហាំម៉ាត់)កុំធ្វើតាមគេឱ្យសោះ ហើយចូរអ្នកស៊ូជូត និងបញ្ជិតខ្លួនទៅចំពោះទ្រង់ចុះ។