سورة الشعراء

الترجمة الخميرية

ការបកប្រែស៊ូរ៉ោះ الشعراء ជា الخميرية ពី الترجمة الخميرية

الترجمة الخميرية

الناشر

جمعية تطوير المجتمع الاسلامي الكمبودي

Verse 1
ត ស៊ីន មីម ។
Verse 2
ទាំងនេះគឺជាអាយ៉ាត់ៗរបស់គម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។
ប្រហែលជាអ្នក(មូហាំម៉ាត់)នឹងសម្លាប់ខ្លួនឯង(ដោយ សារទុក្ខព្រួយ) ព្រោះតែពួកគេមិនក្លាយជាអ្នកមានជំនឿ។
ប្រសិនបើយើងមានចេតនា យើងនឹងបញ្ចុះមុជីហ្សាត់ពីលើ មេឃទៅលើពួកគេ(ពួកគ្មានជំនឿ)។ ហើយក្បាលរបស់ពួកគេនឹង ឱនលំទោនមករកវាជារៀងរហូត។
ហើយគ្មានការរំលឹកណាមួយដែលថ្មីពីម្ចាស់មហាសប្បុរសមក ដល់ពួកគេ ក្រៅពីពួកគេជាអ្នកដែលបានបែរចេញពីវាឡើយ។
ដូចេ្នះ ជាការពិតណាស់ពួកគេបានបដិសេធ(នឹងគម្ពីរគួរអាន) ហើយដំណឹង(អាក្រក់)នឹងមកដល់ពួកគេនូវអ្វីដែលពួកគេធ្លាប់បាន សើចចំអកចំពោះវា។
តើពួកគេមិនបានមើលទៅលើផែនដីដែលយើងបានបណុ្ដះ នូវរាល់រុក្ខជាតិហូបផ្លែល្អៗជាច្រើនចេញពីវាទេឬ?
ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្ដុតាងមួយយ៉ាងច្បាស់។ ប៉ុន្ដែពួកគេភាគច្រើនគ្មានជំនឿឡើយ។
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់ មហាខ្លាំង ពូកែ មហាអាណិតស្រឡាញ់។
ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នក(មូហាំម៉ាត់)បានហៅមូសាថាៈ ចូរអ្នកធ្វើដំណើរទៅកាន់ក្រុមដែលបំពាន ចុះ។
គឺជាក្រុមរបស់ហ្វៀរអោន។ តើពួកគេមិនកោតខ្លាច (ទណ្ឌកម្ម)អល់ឡោះទេឬ?
គេ(មូសា)បានតបវិញថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ខ្ញុំខ្លាចពួកគេបដិសេធនឹងខ្ញុំ។
ហើយទ្រូងរបស់ខ្ញុំតឹងណែន ហើយអណ្ដាតរបស់ខ្ញុំ ក៏និយាយមិនច្បាស់។ ដូចេ្នះសូមទ្រង់មេត្ដាបញ្ជូន(ជីព្រីលឱ្យនាំសារ) ទៅកាន់ហារូន(ដើម្បីជួយខ្ញុំ)ផង។
ហើយខ្ញុំធ្លាប់មានទោសឧក្រិដ្ឋចំពោះពួកគេ។ ដូចេ្នះខ្ញុំខ្លាច ពួកគេនឹងសម្លាប់ខ្ញុំវិញ។
ទ្រង់បានមានបន្ទូលថាៈ ទេ. (ពួកគេមិនអាចសម្លាប់អ្នក បានឡើយ) ដូចេ្នះចូរអ្នកទាំងពីរនាំមុជីហ្សាត់របស់យើងទៅចុះ។ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នកជាអ្នកដឹងឮ។
ហើយចូរអ្នកទាំងពីរទៅជួបហ្វៀរអោន ហើយប្រាប់គេ ថាៈ ពិតប្រាកដណាស់ យើងទាំងពីរនាក់គឺជាអ្នកនាំសារនៃម្ចាស់ គ្រប់គ្រងពិភពទាំងអស់។
-(មូសាបានពោលថា) សូមអ្នកដោះលែងអំបូរអ៊ីស្រាអែល ឱ្យទៅជាមួយពួកយើងផង។
ហ្វៀរអោនបានតបវិញថាៈ តើយើងមិនបានចិញ្ចឹមបីបាច់ ថែរក្សាអ្នកក្នុងក្រុមគ្រួសារបស់យើងតាំងពីតូច និងមិនបានរស់នៅ ជាមួយក្រុមគ្រួសាររបស់យើងជាច្រើនឆ្នាំក្នុងជីវិតរបស់អ្នកទេឬ?
ហើយអ្នកបានប្រព្រឹត្ដអំពើ(ឧក្រិដ្ឋ)មួយដែលអ្នកបាន ប្រព្រឹត្ដកន្លងមក។ ហើយអ្នកគឺជាអ្នកដែលស្ថិតក្នុងចំណោមពួក ដែលរមិលគុណ។
គាត់(មូសា)បានឆ្លើយវិញថាៈ ខ្ញុំបានប្រព្រឹត្ដវាដូច្នោះមែន តែ(ពេលនោះ)ខ្ញុំស្ថិតក្នុងចំណោមអ្នកដែលល្ងង់ខ្លៅ។
ដូចេ្នះហើយបានជាខ្ញុំរត់គេចពីពួកអ្នក នៅពេលនោះខ្ញុំមាន ការភ័យខ្លាចចំពោះពួកអ្នក។ ក្រោយមកម្ចាស់របស់ខ្ញុំបានប្រទាន នូវគតិបណ្ឌិតដល់ខ្ញុំ ហើយទ្រង់បានតែងតាំងខ្ញុំជាអ្នកនាំសារម្នាក់ ក្នុងចំណោមអ្នកនាំសារទាំងឡាយ។
ហើយនោះ(ការចិញ្ចឹមបីបាច់ថែរក្សាខ្ញុំ)គឺជានៀកម៉ាត់ មួយដែលអ្នកបានផ្ដល់វាឱ្យខ្ញុំឬ កាលដែលអ្នកបានយកអំបូរអ៊ីស្រាអែលធ្វើជាទាសករនោះ?
ហ្វៀរអោនបានសួរថាៈ ហើយអ្វីទៅដែលជាម្ចាស់គ្រប់ គ្រងពិភពទាំងអស់នោះ?
គាត់(មូសា)បានឆ្លើយថាៈ គឺម្ចាស់ដែលគ្រប់គ្រងមេឃ ជាច្រើនជាន់ និងផែនដី និងអ្វីៗដែលមាននៅចន្លោះវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿច្បាស់មែននោះ។
គេ(ហ្វៀរអោន)បាននិយាយទៅកាន់អ្នកនៅជុំវិញគេថាៈ តើពួកអ្នកមិនឮ(ពាក្យសំដីរបស់មូសាដែលនិយាយថា មានម្ចាស់ ក្រៅពីយើង)ទេឬ?
គាត់(មូសា)បានពោលថាៈ ទ្រង់គឺជាម្ចាស់របស់ពួកអ្នក និងជាម្ចាស់នៃជីដូនជីតារបស់ពួកអ្នកតាំងពីមុនមក។
គេ(ហ្វៀរអោន)បាននិយាយថាៈ ពិតប្រាកដណាស់ អ្នកនាំសាររបស់ពួកអ្នកដែលគេបានបញ្ជូនមកកាន់ពួកអ្នកគឺពិតជា វិកលចរិត។
គាត់(មូសា)បានពោលថាៈ ទ្រង់គឺម្ចាស់គ្រប់គ្រងទិស ខាងកើត និងទិសខាងលិច ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរ ប្រសិនបើពួកអ្នកបានគិតពិចារណា។
គេ(ហ្វៀរអោន)បាននិយាយថាៈ ប្រសិនបើអ្នកយកម្ចាស់ ណាមួយមកគោរពសក្ការៈក្រៅពីយើងនោះ យើងពិតជានឹងដាក់ អ្នកទៅក្នុងចំណោមពួកដែលត្រូវឃុំឃាំងជាមិនខាន។
គាត់(មូសា)បានតបវិញថាៈ ទោះបីជាខ្ញុំបាននាំមកឱ្យអ្នក នូវ(ភស្ដុតាង)អ្វីមួយដ៏ច្បាស់លាស់ក៏ដោយឬ?
គេ(ហ្វៀរអោន)បាននិយាយថាៈ ដូចេ្នះ ចូរអ្នកនាំវាមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលនិយាយពិតមែននោះ។
បន្ទាប់មកមូសាបានបោះដំបងរបស់គេ រំពេចនោះវាក៏ ក្លាយជាពស់យ៉ាងពិតប្រាកដ។
ហើយមូសាក៏បានដកដៃរបស់គេ(ចេញពីហោប៉ៅ) រំពេច នោះវាក្លាយជាពន្លឺពណ៌សចែងចាំងសម្រាប់អ្នកទស្សនាទាំងអស់។
គេ(ហ្វៀរអោន)បាននិយាយទៅកាន់មន្ដ្រីដែលនៅជុំវិញ គេថាៈ ពិតប្រាកដណាស់ នេះគឺជាគ្រូមន្ដអាគមដ៏ប៉ិនប្រសប់។
គេ(មូសា)ចង់បណេ្ដញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នក ដោយមន្ដអាគមរបស់គេ។ ដូចេ្នះ តើពួកអ្នកត្រូវឱ្យខ្ញុំធ្វើដូចម្តេច?
ពួកគេបានឆ្លើយថាៈ សូមអ្នកពន្យារពេលឱ្យគេនិងបងប្អូន របស់គេសិនចុះ ហើយសូមអ្នកបញ្ជូនមនុស្សទៅគ្រប់ទីក្រុងដើម្បី ប្រមូល(អ្នកចេះប្រើមន្តអាគមទាំងអស់)។
Verse 37
ពួកគេនឹងនាំមកឱ្យអ្នកនូវរាល់អ្នកចេះមន្តអាគមដែល ស្ទាត់ជំនាញបំផុត។
ក្រោយមកគេក៏បានប្រមូលផ្ដុំពួកចេះមន្ដអាគមនៅពេល កំណត់ជួបគ្នានៃថ្ងៃមួយដែលជាក់លាក់។
ហើយគេ(ហ្វៀរអោន)បាននិយាយទៅកាន់មនុស្សទូទៅ ថាៈ តើពួកអ្នកមកជួបជុំគ្នាអស់ហើយឬនៅ?
សង្ឃឹមថាពួកយើងនឹងតាមគ្រូមន្ដអាគមទាំងនោះ ប្រសិន បើពួកគេគឺជាពួកដែលទទួលបានជ័យជំនះ។
ហើយនៅពេលដែលពួកគ្រូមន្តអាគមបានមកដល់ ពួកគេ បាននិយាយទៅកាន់ហ្វៀរអោនថាៈ តើពួកយើងនឹងទទួលបាន រង្វាន់មែនឬ ប្រសិនបើពួកយើងជាអ្នកមានជ័យជំនះនោះ?
គេបានឆ្លើយថាៈ ប្រាកដជាមាន. ហើយពិតប្រាកដណាស់ ពេលនោះពួកអ្នកនឹងស្ថិតក្នុងចំណោមអ្នកជំនិត(របស់យើង)។
មូសាបានពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកបោះចុះនូវ អ្វីដែលពួកអ្នកចង់បោះនោះ ។
ពេលនោះពួកគេក៏បានបោះខ្សែ និងដំបងរបស់ពួកគេ ហើយពួកគេស្បថនឹងអំណាចរបស់ហ្វៀរអោនថាៈ ប្រាកដណាស់ ពួកយើងពិតជាអ្នកឈ្នះ។
ហើយមូសាក៏បានបោះដំបងរបស់គេ រំពេចនោះវាក៏ទៅ លេបអ្វីៗដែលពួកគេកំពុងបំភាន់នោះ។
Verse 46
ហើយពួកប្រើមន្តអាគមទាំងអស់នោះក៏លំឱនកាយ ស៊ូជូត។
Verse 47
ដោយពួកគេ(ពួកមន្ដអាគម)បាននិយាយថាៈ ពួកយើង ជឿលើម្ចាស់ពិភពទាំងអស់
Verse 48
ដែលជាម្ចាស់របស់មូសា និងហារូនហើយ។
គេ(ហ្វៀរអោន)បានស្រែកថាៈ តើពួកអ្នកជឿនឹងគេ (មូសា)មុននឹងយើងអនុញ្ញាតឱ្យពួកអ្នកឬ? ពិតប្រាកដណាស់ គេគឺជាគ្រូរបស់ពួកអ្នក ដែលបានបង្រៀនមន្ដអាគមដល់ពួកអ្នក។ ដូចេ្នះ ពួកអ្នកគង់តែនឹងដឹង។ យើងពិតជានឹងកាត់ដៃជើងរបស់ ពួកអ្នកឆ្លាស់គ្នា(កាត់ដៃស្ដាំ និងជើងឆេ្វង ឬដៃឆេ្វង និងជើងស្ដាំ) ក្រោយមកយើងពិតជានឹងចងឆ្កាងពួកអ្នកទាំងអស់គ្នា។
ពួកគេបានតបវិញថាៈ គ្មានគ្រោះថ្នាក់(ចំពោះពួកយើង) ឡើយ។ ពិតប្រាកដណាស់ពួកយើងនឹងវិលទៅរកម្ចាស់(អល់ឡោះ) របស់ពួកយើងវិញជាមិនខាន។
ពិតប្រាកដណាស់ ពួកយើងសង្ឃឹមថាៈ ម្ចាស់របស់ពួកយើង នឹងអភ័យទោសឱ្យពួកយើងនូវរាល់កំហុសឆ្គងរបស់យើងដោយសារ ពួកយើងជាអ្នកមានជំនឿមុនគេ។
ហើយយើងបានផ្ដល់វ៉ាហ៊ីទៅកាន់មូសាឱ្យនាំខ្ញុំរបស់យើង (អំបូរអ៊ីស្រាអែល និងអ្នកដែលមានជំនឿនឹងមូសា)ភៀសខ្លួនចេញ ទាំងយប់ ពិតប្រាកដណាស់ ពួកអ្នកត្រូវគេតាមចាប់ខ្លួនហើយ។
ក្រោយមកហ្វៀរអោនបានបញ្ជូន(មេទាហាន)ប្រមូល កងទ័ពតាមបណ្ដាក្រុងនានា។
Verse 54
-(ដោយហ្វៀរអោនបានប្រកាសប្រាប់ពលទាហានរបស់គេ ថា)ពិតប្រាកដណាស់ ពួកទាំងនេះគឺជាកុលសម្ព័ន្ធតូចមួយប៉ុណ្ណោះ។
Verse 55
ហើយពិតប្រាកដណាស់ ពួកគេធ្វើឱ្យយើងក្ដៅក្រហាយ យ៉ាងខ្លាំង។
Verse 56
ហើយពិតប្រាកដណាស់ ពួកយើងទាំងអស់គ្នាត្រៀម លក្ខណៈ(ដើម្បីតាមចាប់ពួកគេ)។
Verse 57
ដូចេ្នះ យើងបានបណេ្ដញពួកគេ(ហ្វៀរអោន និងទាហាន របស់គេ)ចេញពី(ទឹកដីអេហ្ស៊ីប)ដែលមានសួនឧទ្យាន និងប្រភព ទឹកជាច្រើន។
Verse 58
និងកំណប់ទ្រព្យដ៏មានតម្លៃ និងឋានៈដ៏ខ្ពង់ខ្ពស់។
ដូចេ្នះដែរ យើងបានប្រទានកេរមរតកទាំងនេះដល់អំបូរ អ៊ីស្រាអែល។
Verse 60
ហើយហ្វៀរអោន និងពលទាហានរបស់គេបានតាមទាន់ ក្រុមមូសានៅពេលថ្ងៃរះ។
ហើយនៅពេលដែលក្រុមទាំងពីរបានឃើញគ្នា ក្រុមមូសា បាននិយាយថាៈ ពួកយើងពិតជាត្រូវគេតាមទាន់ហើយ។
គេ(មូសា)បានពោលថាៈ ទេ. ពួកគេពុំអាចតាមទាន់ទេ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំស្ថិតនៅជាមួយខ្ញុំ ទ្រង់នឹងបង្ហាញផ្លូវ ដល់ខ្ញុំ។
ពេលនោះយើងបានផ្ដល់វ៉ាហ៊ីទៅកាន់មូសាថាៈ ចូរអ្នក វាយទឹកសមុទ្រនឹងដំបងរបស់អ្នកចុះ. រំពេចនោះទឹកសមុទ្រ ក៏បានញែកចេញពីគ្នា(ជាដប់ពីរផ្លូវ) ហើយរាល់ៗបំណែកទឹក (ដែលញែកចេញពីគ្នា)នោះប្រៀបដូចជាភ្នំដ៏ធំ។
Verse 64
ហើយយើងបានធ្វើឱ្យក្រុមដទៃ(ហ្វៀរអោន និងក្រុម របស់គេ)កាន់តែទៅជិតទីនោះ(រហូតទាល់តែពួកគេចូលទៅក្នុង ទឹកសមុទ្រ)។
ក្រោយមកយើងបានសង្គ្រោះមូសា និងអ្នកដែលនៅជា មួយគេទាំងអស់គ្នា ។
Verse 66
បន្ទាប់មកយើងបានពន្លិចក្រុមដទៃទៀត(ហ្វៀរអោន និង ក្រុមរបស់គេ)។
ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះ គឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគ្មានជំនឿឡើយ។
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។
Verse 69
ហើយចូរអ្នក(មូហាំម៉ាត់)សូត្រពីដំណើររឿងរបស់ អ៊ីព្រហ៊ីមឱ្យពួកគេ(ពួកគ្មានជំនឿ)ស្ដាប់ចុះ។
ខណៈដែលគាត់(អ៊ីព្រហ៊ីម)បានសួរទៅកាន់ឪពុករបស់ គាត់ និងក្រុមរបស់គាត់ថាៈ តើអ្វីទៅដែលពួកអ្នកកំពុងគោរព សក្ការៈនោះ?
ពួកគេបានឆ្លើយថាៈ យើងកំពុងតែគោរពសក្ការៈចំពោះ រូបសំណាកទាំងអស់នេះ ហើយយើងនឹងបន្ដការគោរពទៅចំពោះ ពួកគេជារៀងរហូត។
គាត់(អ៊ីព្រហ៊ីម)បានសួរថាៈ តើពួកវា(រូបសំណាក)ឮ ពួកអ្នកនៅពេលដែលពួកអ្នកបួងសួងសុំដែរឬទេ?
Verse 73
ឬមួយពួកវាអាចផ្ដល់ផលប្រយោជន៍ ឬផ្ដល់គ្រោះថ្នាក់ ដល់ពួកអ្នកដែរឬទេ?
ពួកគេបានឆ្លើយថាៈ ផ្ទុយទៅវិញ ពួកយីងបានឃើញជីដូន ជីតារបស់ពួកយើងធ្វើដូចេ្នះ ។
គាត់(អ៊ីព្រហ៊ីម)បានពោលថាៈ តើពួកអ្នកបានឃើញនូវ អ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈឬទេ?
Verse 76
ពួកអ្នក និងជីដូនជីតារបស់ពួកអ្នកតាំងពីបុរាណកាលមក នោះ?
ហើយពិតប្រាកដណាស់ ពួកវា(រូបសំណាក)គឺជាសត្រូវ របស់ខ្ញុំ លើកលែងតែម្ចាស់គ្រប់គ្រងពិភពទាំងអស់ប៉ុណ្ណោះ។
Verse 78
ដែលទ្រង់ជាអ្នកបង្កើតខ្ញុំ និងជាអ្នកចង្អុលបង្ហាញដល់ខ្ញុំ (នូវមាគ៌ាដ៏ត្រឹមត្រូវ)។
Verse 79
ហើយទ្រង់គឺជាអ្នកដែលផ្ដល់ចំណីអាហារដល់ខ្ញុំ និងផ្ដល់ ទឹកដល់ខ្ញុំ។
Verse 80
ហើយនៅពេលខ្ញុំមានជម្ងឺ គឺទ្រង់ជាអ្នកដែលធ្វើឱ្យខ្ញុំជាសះ ស្បើយ។
Verse 81
ហើយទ្រង់ជាអ្នកដែលធ្វើឱ្យខ្ញុំស្លាប់ បន្ទាប់មកទ្រង់ធ្វើឱ្យ ខ្ញុំរស់ឡើងវិញ។
ហើយទ្រង់គឺជាអ្នកដែលខ្ញុំសង្ឃឹមយ៉ាងច្បាស់ថាៈ ទ្រង់ នឹងអភ័យទោសឱ្យខ្ញុំនូវរាល់កំហុសឆ្គងរបស់ខ្ញុំនៅថ្ងៃជុំនំជំរះ(ថ្ងៃ បរលោក)។
ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាប្រទានដល់ខ្ញុំនូវភាព ឈ្លាសវៃ និងបញ្ចូលខ្ញុំទៅក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹម ត្រូវផងចុះ។
ហើយសូមទ្រង់មេត្ដាផ្ដល់ឱ្យខ្ញុំនូវការកោតសរសើរពីបណ្ដា អ្នកជំនាន់ក្រោយផងចុះ។
ហើយសូមទ្រង់មេត្ដាធ្វើឱ្យខ្ញុំស្ថិតក្នុងចំណោមអ្នកដែល ទទួលមរតកនៃឋានសួគ៌ណាអ៊ីមផងចុះ។
ហើយសូមទ្រង់មេត្ដាអភ័យទោសដល់ឪពុករបស់ខ្ញុំផង។ ពិតប្រាកដណាស់ គាត់បានស្ថិតក្នុងចំណោមពួកដែលវងេ្វង។
Verse 87
ហើយសូមទ្រង់មេត្ដាកុំធ្វើឱ្យខ្ញុំអាម៉ាស់នៅថ្ងៃដែល មនុស្សលោកត្រូវគេធ្វើឱ្យរស់ឡើងវិញអ្វី។
គឺនៅថ្ងៃដែលទ្រព្យសម្បត្ដិ និងកូនចៅគ្មានប្រយោជន៍ (ចំពោះអ្នកណាម្នាក់)ឡើយ។
លើកលែងតែអ្នកណាដែលបានវិលទៅជួបអល់ឡោះ ដោយដួងចិត្ដបរិសុទ្ធប៉ុណ្ណោះ។
Verse 90
ហើយឋានសួគ៌ត្រូវបានគេធ្វើឱ្យជិតទៅចំពោះបណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះ។
Verse 91
ហើយនរកជើហ៊ីមត្រូវបានគេបង្ហាញចំពោះពួកដែល វងេ្វង។
ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ឯណាទៅអ្វី (ព្រះនានា)ដែលពួកអ្នកធ្លាប់បានគោរពសក្ការៈ
ផេ្សងពីអល់ឡោះនោះ? តើពួកវា(ព្រះនានា)ជួយពួកអ្នក ឬមួយក៏ពួកវាជួយខ្លួនឯង?
Verse 94
ហើយពួកវា និងពួកដែលវងេ្វងត្រូវបានគេបោះផ្កាប់មុខ ចូលទៅក្នុងវា(នរក)។
Verse 95
ព្រមទាំងពលទាហានរបស់អ៊ីព្លីស(មនុស្សនិងជិន) ទាំងអស់។
Verse 96
ពួកគេ(ពួកគោរពព្រះនានា)បាននិយាយដោយពួកគេ ឈ្លោះប្រកែកគ្នានៅក្នុងនរកនោះថាៈ
សូមស្បថនឹងអល់ឡោះថាៈ ប្រាកដណាស់ ពួកយើងពិត ជាធ្លាប់បានស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់
Verse 98
នៅពេលដែលពួកយើងបានឱ្យតម្លៃពួកអ្នកស្មើនឹងម្ចាស់ គ្រប់គ្រងពិភពទាំងអស់។
Verse 99
ហើយគ្មានអ្នកណាម្នាក់បានធ្វើឱ្យពួកយើង(ពួកគោរពព្រះ នានា)វងេ្វងក្រៅពីពួកដែលប្រព្រឹត្ដអំពើបាបនោះឡើយ។
Verse 100
ដូចេ្នះ គ្មានអ្នកណាអាចជួយអន្ដរាគមន៍ដល់ពួកយើង ឡើយ។
Verse 101
ហើយក៏គ្មានមិត្ដជិតស្និទ្ធណាម្នាក់(ជួយពួកយើង)ដែរ។
តែប្រសិនបើពួកយើងពិតជាមានឱកាសត្រឡប់ទៅ រស់នៅក្នុងលោកិយម្ដងទៀត ពួកយើងនឹងក្លាយជាអ្នកមានជំនឿ (លើអល់ឡោះ)មិនខាន។
ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគ្មានជំនឿឡើយ។
Verse 104
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកទ្រង់គឺជាម្ចាស់ មហាខ្លាំងពូកែ មហាអាណិតស្រឡាញ់។
Verse 105
ក្រុមរបស់នួហបានបដិសេធនឹងបណ្ដាអ្នកនាំសារ។
នៅពេលនួហដែលជាបងប្អូនរបស់ពួកគេបានពោលទៅ កាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?
Verse 107
ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។
Verse 108
ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។
ខ្ញុំមិនស្នើសុំពីពួកអ្នកនូវកម្រៃណាមួយចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺនៅលើ ម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។
Verse 110
ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។
ពួកគេបានឆ្លើយថាៈ តើឱ្យពួកយើងជឿចំពោះអ្នកយ៉ាង ដូចមេ្ដច ខណៈដែលមានតែពួកក្រីក្រទន់ខ្សោយបានតាមអ្នកនោះ?
គេ(នួហ)បានតបថាៈ តើវាជាការងាររបស់ខ្ញុំដែលខ្ញុំ ត្រូវដឹងចំពោះអ្វីដែលពួកគេបានប្រព្រឹត្ដនោះឬ?
ការជំនុំជំរះ(អំពើ)របស់ពួកគេគឺស្ថិតលើម្ចាស់របស់ខ្ញុំ តែមួយគត់ ប្រសិនបើពួកអ្នកដឹង។
Verse 114
ហើយខ្ញុំមិនមែនជាអ្នកដែលបណេ្ដញបណ្ដាអ្នកមាន ជំនឿចោលឡើយ។
Verse 115
ខ្ញុំមិនមែនជាអ្វី ក្រៅពីជាអ្នកដែលដាស់តឿនព្រមាន នោះឡើយ។
ពួកគេបាននិយាយថាៈ ប្រសិនបើអ្នកមិនព្រមបពា្ឈប់ (ការអំពាវនាវ)ទេ ឱនួហ. អ្នកពិតជានឹងក្លាយទៅជាអ្នកដែល ត្រូវសម្លាប់ដោយគប់នឹងដុំថ្មជាមិនខាន។
Verse 117
គេ(នួហ)បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ក្រុមរបស់ខ្ញុំបានបដិសេធនឹងខ្ញុំ។
ដូចេ្នះសូមទ្រង់មេត្ដាវិនិច្ឆ័យរវាងខ្ញុំ និងពួកគេនូវការ វិនិច្ឆ័យមួយយ៉ាងយុត្ដិធម៌ផង ហើយសូមទ្រង់មេត្ដាសង្គ្រោះខ្ញុំ និង អ្នកដែលនៅជាមួយខ្ញុំអំពីបណ្ដាអ្នកដែលមានជំនឿផងចុះ។
ហើយយើងបានសង្គ្រោះគេ និងអ្នកដែលនៅជាមួយគេ (បណ្ដាអ្នកមានជំនឿ)ទៅក្នុងសំពៅមួយដែលពេញដោយបន្ទុក។
Verse 120
បន្ទាប់មកយើងក៏បានពន្លិចពួកដែលសេសសល់(ពួកគ្មាន ជំនឿ)ក្រោយពីនោះ។
ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគឺគ្មានជំនឿឡើយ។
Verse 122
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។
Verse 123
ក្រុមរបស់អាដបានបដិសេធនឹងបណ្ដាអ្នកនាំសារ។
នៅពេលហ៊ូទដែលជាបងប្អូនរបស់ពួកគេបានពោលទៅ កាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?
Verse 125
ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។
Verse 126
ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។
ខ្ញុំមិនស្នើរសុំពីពួកអ្នកនូវកម្រៃណាមួយចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំ គឺនៅលើ ម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។
Verse 128
តើពួកអ្នកសាងសង់អាគារស្កឹមស្កៃនៅគ្រប់ទីកន្លែងដែល ខ្ពស់ដើម្បីជាការលេងសើចឬ?
Verse 129
ហើយតើពួកអ្នកសាងសង់បណ្ដាវិមានដ៏ប្រណីតនេះពួក អ្នកសង្ឃឹមថានឹងមានជីវិតអមតៈឬ?
Verse 130
ហើយនៅពេលពួកអ្នកបានវាយធ្វើបាប(នរណាម្នាក់) ពួកអ្នកបានវាយធ្វើបាបដោយព្រហើនកោងកាច។
Verse 131
ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។
Verse 132
ហើយចូរពួកអ្នកកោតខ្លាចចំពោះអ្នកដែលបានប្រទាន ឱ្យពួកអ្នកនូវអ្វីដែលពួកអ្នកដឹង។
Verse 133
ទ្រង់បានប្រទានឱ្យពួកអ្នកនូវសត្វពាហនៈនិងកូនចៅ។
Verse 134
និងបណ្ដាសួនឧទ្យាន ហើយនិងប្រភពទឹកជាច្រើន។
ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នកទទួលរងនូវទារុណកម្ម នៅថ្ងៃដ៏ធំធេង(ថ្ងៃបរលោក) ។
ពួកគេបានតបថាៈ គឺស្មើគ្នាទេសម្រាប់ពួកយើង ទោះបី ជាអ្នកបានដាស់តឿន ឬមិនមែនជាអ្នកដាស់តឿន(ពួកយើង) ក៏ដោយ។
Verse 137
(សាសនារបស់ពួកយើង)នេះគ្មានអ្វីក្រៅពីសាសនា របស់អ្នកជំនាន់មុននោះឡើយ។
Verse 138
ហើយពួកយើងក៏មិនមែនជាអ្នកដែលត្រូវគេដាក់ ទារុណកម្មនោះដែរ។
ដូចេ្នះ ពួកគេបានបដិសេធនឹងគេ(ហ៊ូទ) ហើយយើង ក៏បានបំផ្លាញពួកគេឱ្យវិនាសអន្ដរាយ។ ពិតប្រាកដណាស់ នៅក្នុង ព្រឹត្ដិការណ៍នោះគឺជាភស្ដុតាងមួយដ៏ច្បាស់លាស់។ តែពួកគេភាគ ច្រើនគឺគ្មានជំនឿឡើយ។
Verse 140
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។
Verse 141
ក្រុមរបស់សាមូដបានបដិសេធនឹងបណ្ដាអ្នកនាំសារ។
នៅពេលសឡេះដែលជាបងប្អូនរបស់ពួកគេបានពោល ទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?
Verse 143
ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។
Verse 144
ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។
ខ្ញុំមិនស្នើសុំពីពួកអ្នកនូវកម្រៃណាមួយចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺនៅលើ ម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។
Verse 146
តើពួកអ្នក(នឹកស្មានថា) គេនឹងទុកឱ្យពួកអ្នកសប្បាយ នឹងអ្វីដែលមាននៅទីនេះ(សម្បត្ដិលោកិយ)ដោយសុវតិ្ថភាពឬ?
Verse 147
នៅក្នុងសួនឧទ្យាននានា ហើយនិងប្រភពទឹកជាច្រើន។
Verse 148
និងដំណាំដាំដុះ និងដើមល្មើដែលផ្លែរបស់វាទន់ផ្អែម ឆ្ងាញ់។
Verse 149
ហើយពួកអ្នកចោះភ្នំជាច្រើនធ្វើជាផ្ទះយ៉ាងស្ទាត់ជំនាញ។
Verse 150
ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។
Verse 151
ហើយចូរពួកអ្នកកុំប្រតិបត្ដិតាមបទបញ្ជារបស់ពួកដែល បំពានឱ្យសោះ។
ដែលពួកគេបង្កវិនាសកម្មនៅលើផែនដី និងមិនកែខ្លួន ឡើយ។
Verse 153
ពួកគេបានឆ្លើយថាៈ តាមពិតអ្នកគ្រាន់តែជាអ្នកដែល ស្ថិតក្នុងចំណោមពួកដែលត្រូវមន្ដអាគមប៉ុណ្ណោះ។
អ្នកមិនមែនជាអ្វី ក្រៅពីជាមនុស្សធម្មតាដូចពួកយើង នោះឡើយ។ ដូចេ្នះ ចូរអ្នកនាំភស្ដុតាងណាមួយមក ប្រសិនបើអ្នក ជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលនិយាយត្រឹមត្រូវមែននោះ។
គាត់(សឡេះ)បានពោលថាៈ នេះគឺជាសត្វអូដ្ឋញីមួយ ដែលវាមានចំណែកផឹកទឹក ហើយសម្រាប់ពួកអ្នកក៏មានចំណែក ផឹកទឹកនៃថ្ងៃដែលគេកំណត់ជាក់លាក់(ទៅតាមវេនដែលគេកំណត់) ដែរ។
ហើយពួកអ្នកកុំប៉ះពាល់វា ដោយប្រការអាក្រក់ណាមួយ ឱ្យសោះ ព្រោះវាជាហេតុនាំឱ្យទារុណកម្មនៃថ្ងៃដ៏ធំធេងនឹងធ្លាក់មក លើពួកអ្នកជាមិនខាន។
Verse 157
តែពួកគេបានសំឡេះវាទៅវិញ រួចមកពួកគេក៏បាន ក្លាយជាអ្នកដែលមានវិប្បដិសារី។
ក្រោយមកទារុណកម្មបានឆក់យកពួកគេ។ ពិតប្រាកដ ណាស់នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាងមួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគឺគ្មានជំនឿឡើយ។
Verse 159
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។
Verse 160
ក្រុមរបស់លូតបានបដិសេធនឹងបណ្ដាអ្នកនាំសារ។
នៅពេលលូតដែលជាបងប្អូនរបស់ពួកគេបានពោល ទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?
Verse 162
ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។
Verse 163
ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។
ខ្ញុំមិនស្នើសុំពីពួកអ្នកនូវកម្រៃណាមួយចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺនៅលើ ម្ចាស់ ដែលគ្រប់គ្រងពិភពទាំងអស់។
Verse 165
ហេតុអ្វីបានជាពួកអ្នករួមភេទជាមួយនឹងបុរសដូចគ្នា (ដែលមិនធ្លាប់មានពីមុនមក)នៅក្នុងពិភពលោកយ៉ាងដូចេ្នះ?
ហើយពួកអ្នកបែរជាបោះបង់នូវអ្វី(ស្រី្ដ)ដែលម្ចាស់ របស់ពួកអ្នកបានបង្កើតសម្រាប់ពួកអ្នក ដែលជាភរិយារបស់ពួក អ្នកទៅវិញ។ ផ្ទុយទៅវិញ ពួកអ្នកជាក្រុមដែលបំពាន(នឹងបទ បញ្ជារបស់អល់ឡោះ)។
ពួកគេបាននិយាយថាៈ ប្រសិនបើអ្នកមិនព្រមឈប់ទេ នោះ ឱលូត. អ្នកច្បាស់ជាស្ថិតក្នុងចំណោមពួកដែលត្រូវគេ បណេ្ដញចេញ(ពីភូមិស្រុក)មិនខាន។
Verse 168
គាត់(លូត)បានតបទៅវិញថាៈ ពិតប្រាកដណាស់ ខ្ញុំជា អ្នកដែលស្អប់ខ្ពើមបំផុតចំពោះទង្វើរបស់ពួកអ្នក។
Verse 169
(លូតបានបួងសួងសុំថា)ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដា សង្គ្រោះខ្ញុំព្រមទាំងក្រុមគ្រួសាររបស់ខ្ញុំពីអ្វីដែលពួកគេកំពុងធ្វើនេះ ផង។
Verse 170
ដូចេ្នះ យើងក៏បានសង្គ្រោះគេ ព្រមទាំងក្រុមគ្រួសារ របស់គេ(ឱ្យរួចផុតពីទារុណកម្មរបស់យើង)ទាំងអស់គ្នា។
Verse 171
លើកលែងតែស្ដ្រីជរាម្នាក់(ប្រពន្ធរបស់គេ)ប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមអ្នកដែលវិនាស(ក្នុងទារុណកម្ម)។
Verse 172
បន្ទាប់មកយើងបានបំផ្លាញពួកដ៏ទៃទៀត។
ហើយយើងបានបញ្ចុះភ្លៀង(ជាដុំថ្ម)ទៅលើពួកគេ។ ហើយភ្លៀងដែលបានធ្លាក់លើពួកដែលត្រូវបានគេព្រមាននោះ អាក្រក់បំផុត។
ជាការពិតណាស់នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគ្មានជំនឿឡើយ។
Verse 175
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។
Verse 176
ក្រុមរបស់អៃកាស់បានបដិសេធនឹងបណ្ដាអ្នកនាំសារ។
នៅពេលដែលស្ហ៊ូអែបបានពោលទៅកាន់ពួកគេថាៈ តើ ពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?
Verse 178
ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។
Verse 179
ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។
ខ្ញុំមិនស្នើសុំកម្រៃណាមួយពីពួកអ្នកចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺនៅលើ ម្ចាស់ ដែលគ្រប់គ្រងពិភពទាំងអស់។
ចូរពួកអ្នកបំពេញរង្វាល់ឱ្យបានត្រឹមត្រូវ ហើយចូរពួក អ្នកកុំធ្វើខ្លួនជាអ្នកដែលគៃបំបាត់ឱ្យសោះ។
Verse 182
ចូរពួកអ្នកថ្លឹងនឹងជញ្ជីងដែលត្រឹមត្រូវ។
ហើយចូរពួកអ្នកកុំកេងប្រវ័ពា្ចមនុស្សលោកនូវកម្មសិទ្ធិ របស់ពួកគេ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីនេះ ឱ្យសោះ។
Verse 184
ហើយចូរពួកអ្នកកោតខ្លាចចំពោះអ្នកដែលបានបង្កើត ពួកអ្នក និងពួកជំនាន់មុន។
Verse 185
ពួកគេបានឆ្លើយថាៈ តាមពិត អ្នកគ្រាន់តែជាអ្នកដែល ស្ថិតក្នុងចំណោមពួកដែលត្រូវមន្ដអាគមប៉ុណ្ណោះ។
ហើយអ្នកក៏មិនមែនជាអ្វីក្រៅពីជាមនុស្សធម្មតាដូចជា ពួកយើងនោះឡើយ ហើយយើងជឿជាក់ថា អ្នកពិតជាស្ថិតនៅ ក្នុងចំណោមអ្នកដែលភូតកុហក។
ដូចេ្នះ ចូរអ្នកទម្លាក់មួយបំណែក(ទារុណកម្ម)ពីលើ មេឃមកលើពួកយើងចុះ ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមអ្នក ដែលត្រឹមត្រូវមែននោះ។
Verse 188
គាត់(ស៊្ហូអែប)បាននិយាយថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុត ចំពោះអ្វីដែលពួកអ្នកកំពុងធ្វើ។
ហើយពួកគេបានបដិសេធនឹងគាត់ ដូចេ្នះទារុណកម្មនៃថ្ងៃ ដែលភ្លើងចេញពីម្លប់ពពកបានធ្លាក់មកលើពួកគេ។ ពិតប្រាកដណាស់ វាគឺជាទារុណកម្មនៃថ្ងៃដ៏ធំធេង។
ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគឺគ្មានជំនឿឡើយ។
Verse 191
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងក្លា មហាអាណិតស្រឡាញ់។
Verse 192
ហើយពិតប្រាកដណាស់ គម្ពីរគួរអានគឺជាការបញ្ចុះរបស់ ម្ចាស់នៃពិភពទាំងអស់។
Verse 193
ដែលរ៉ួហុលអាមីន(ជីព្រីល)បាននាំវាមក។
Verse 194
(ដោយបានសូត្រវា)ទៅលើដួងចិត្ដរបស់អ្នកដើម្បីឱ្យអ្នក ក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដាស់តឿនព្រមាន ។
Verse 195
តាមភាសាអារ៉ាប់យ៉ាងជាក់ច្បាស់។
Verse 196
ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺមាន(បញ្ជាក់ ប្រាប់)នៅក្នុងបណ្ដាគម្ពីរមុនៗ។
តើវាមិនមែនជាភស្ដុតាងមួយសម្រាប់ពួកគេ(ពួកមូស្ហរីគីន)ទេឬ ដែលមានអ្នកចេះដឹងនៃអំបូរអ៊ីស្រាអែលដឹងពីវានោះ?
Verse 198
ហើយប្រសិនបើយើងបានបញ្ចុះវាទៅលើពូជសាសន៍ មួយចំនួនក្រៅពីជនជាតិអារ៉ាប់។
ហើយគេ(អ្នកដែលមិនមែនជនជាតិអារ៉ាប់)បានសូត្រ វាឱ្យពួកគេស្ដាប់ ពួកគេនៅតែមិនជឿនឹងវាដដែល។
Verse 200
ដូច្នោះហើយ យើងបានបញ្ចូលវា (ការប្រឆាំង)ទៅក្នុង ដួងចិត្ដពួកដែលប្រព្រឹត្ដអំពើអាក្រក់។
ពួកគេនឹងមិនជឿចំពោះវាឡើយ លុះត្រាតែពួកគេឃើញ នូវទារុណកម្មយ៉ាងឈឺចាប់។
Verse 202
ក្រោយមក ទារុណកម្មក៏មកដល់ពួកគេមួយរំពេច ដោយ ពួកគេមិនដឹងខ្លួនឡើយ។
Verse 203
ពេលនោះពួកគេនិយាយថាៈ តើពួកយើងគឺជាអ្នកដែល ត្រូវគេពន្យារពេល(ដើម្បីសារភាពនូវទោសកំហុស)ដែរឬទេ?
Verse 204
ដូចេ្នះ តើពួកគេសុំឱ្យទារុណកម្មរបស់យើងធ្លាក់មក លើពួកគេភ្លាមៗឬ?
Verse 205
តើអ្នក(មូហាំម៉ាត់)ដឹងទេ ប្រសិនបើយើងបានឱ្យពួកគេ សោយសុខជាច្រើនឆ្នាំ
Verse 206
បន្ទាប់មកអ្វី(ទារុណកម្ម)ដែលគេបានសន្យាចំពោះពួក គេបានធ្លាក់មកលើពួកគេ
វាមិនអាចជួយពួកគេបានឡើយនូវអ្វីៗដែលគេ (អល់ឡោះ)ធ្លាប់ឱ្យពួកគេសោយសុខនោះ?
ហើយយើងមិនបានបំផ្លាញភូមិស្រុកណាមួយឡើយ លើកលែងតែវាមានអ្នកដាស់តឿនព្រមានជាមុន។
Verse 209
ដើម្បីជាការរំលឹក(ដល់ពួកគេ)។ ហើយយើងមិនមែន ជាអ្នកដែលបំពានឡើយ។
Verse 210
ហើយស្ហៃតនមិនមែនជាអ្នកបញ្ចុះវា(គម្ពីរគួរអាន) មកឡើយ។
Verse 211
ហើយវាមិនសក្ដិសមទេចំពោះពួកវា(ស្ហៃតន) ហើយ ពួកវាក៏គ្មានសមត្ថភាព(បញ្ចុះវា)ដែរ។
Verse 212
(ព្រោះ)ពួកវាពិតជាត្រូវបានគេបណេ្ដញចេញពីការលប ស្ដាប់(គម្ពីរគួរអាន)។
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំគោរពសក្ការៈម្ចាស់ណា ផេ្សងរួមជាមួយអល់ឡោះឱ្យសោះ ដែលជាហេតុធ្វើឱ្យអ្នកស្ថិត ក្នុងចំណោមអ្នកដែលត្រូវគេធ្វើទារុណកម្ម។
Verse 214
ហើយចូរអ្នកដាស់តឿនព្រមានដល់សាច់ញាតិរបស់អ្នក ដែលជិតបំផុតចុះ។
ហើយចូរអ្នកបន្ទាបខ្លួនប្រាណរបស់អ្នកចំពោះអ្នកណា ដែលបានធ្វើតាមអ្នកអំពីបណ្ដាអ្នកដែលមានជំនឿ។
តែប្រសិនបើពួកគេប្រឆាំងនឹងអ្នកវិញនោះ ចូរអ្នកពោល ថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកប្រព្រឹត្ដ ឡើយ។
Verse 217
ហើយចូរអ្នកប្រគល់ការទុកចិត្ដទៅចំពោះម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។
Verse 218
ដែលទ្រង់ឃើញអ្នកនៅពេលដែលអ្នកប្រតិបត្ដិសឡាត (នាពេលយប់អាធ្រាត)។
Verse 219
និងរាល់សកម្មភាពសឡាតរបស់អ្នកជាមួយបណ្ដាអ្នក ដែលសឡាត។
Verse 220
ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។
តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកដែរទេថា ស្ហៃតនចុះទៅលើអ្នក ណា?
Verse 222
ពួកវាចុះទៅលើរាល់ពួកភូតកុហកបោកប្រាស់ដែលមាន បាបកម្មច្រើន។
Verse 223
ដោយពួកវាផ្ដល់រាល់ការឮ(ពីម៉ាឡាអ៊ីកាត់ទៅចំពោះ គ្រូមន្ដអាគម) ហើយពួកគេភាគច្រើនជាពួកភូតកុហក។
Verse 224
ហើយពួកកវីនិពន្ធនោះ គឺពួកវងេ្វងនឹងដើរតាមពួកគេ។
តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ ពួកគេ(ពួក កវីនិពន្ធ)និយាយគ្រប់បែបយ៉ាង(ពាក្យភូតកុហក និងពាក្យអាក្រក់ ផេ្សងៗទៀត)នៅក្នុងកំណាព្យរបស់ពួកគេនោះ?
Verse 226
ហើយពិតប្រាកដណាស់ ពួកគេនិយាយនូវអ្វីដែលពួកគេ មិនធ្វើ។
លើកលែងតែបណ្ដាអ្នកដែលមានជំនឿ(កវីនិពន្ធ) និង បានសាងអំពើល្អ ហើយនិងបានរំលឹកអល់ឡោះយ៉ាងច្រើន ព្រមទាំង ពួកគេទទួលបានជ័យជំនះក្រោយពីពួកគេត្រូវគេបំពានរួចប៉ុណ្ណោះ។ ហើយពួកដែលបំពាននឹងដឹងថាៈ តើកន្លែងវិលត្រឡប់ណាមួយដែល ពួកគេនឹងវិលត្រឡប់ទៅវិញនោះ?
تقدم القراءة