ការបកប្រែស៊ូរ៉ោះ النجم ជា الخميرية ពី الترجمة الخميرية
Verse 1
ﭑﭒﭓ
ﭔ
អល់ឡោះស្បថនឹងផ្កាយនៅពេលវាលិចបាត់។
Verse 2
ﭕﭖﭗﭘﭙ
ﭚ
(មូហាំម៉ាត់)មិត្ដភក្ដិរបស់ពួកអ្នកមិនបានវងេ្វង និងមិនបាន ភាន់ច្រឡំឡើយ។
Verse 3
ﭛﭜﭝﭞ
ﭟ
ហើយគេក៏មិននិយាយតាមទំនើងចិត្ដដែរ។
Verse 4
ﭠﭡﭢﭣﭤ
ﭥ
វា(ពាក្យសំដីដែលគេនិយាយ)គ្មានអ្វីក្រៅពីវ៉ាហ៊ីដែលត្រូវ គេវ៉ាហ៊ីមកនោះឡើយ។
Verse 5
ﭦﭧﭨ
ﭩ
អ្នកដែលមានកម្លាំងខ្លាំងក្លា(ជីព្រីល)បានបង្រៀនគេ។
Verse 6
ﭪﭫﭬ
ﭭ
ដែលមានលក្ខណៈល្អឥតខ្ចោះ និងបានបង្ហាញរូបរាងពិត។
Verse 7
ﭮﭯﭰ
ﭱ
ដោយគេ(ជីព្រីល)ស្ថិតនៅឯជើងមេឃដ៏ខ្ពស់បំផុត។
Verse 8
ﭲﭳﭴ
ﭵ
បន្ទាប់មកគេបានមកជិត(មូហាំម៉ាត់) និងកាន់តែជិតថែម ទៀត។
Verse 9
ﭶﭷﭸﭹﭺ
ﭻ
ហើយ(ការជិតនេះ)គឺមានប្រវែងរវាងចុងទាំងពីរនៃធ្នូ ឬក៏ ជិតជាងនេះទៅទៀត។
Verse 10
ﭼﭽﭾﭿﮀ
ﮁ
រួចទ្រង់បានផ្ដល់វ៉ាហ៊ីឱ្យខ្ញុំរបស់ទ្រង់(មូហាំម៉ាត់)នូវអ្វី ដែលទ្រង់បានវ៉ាហ៊ី។
Verse 11
ﮂﮃﮄﮅﮆ
ﮇ
ចិត្ដរបស់គេ(មូហាំម៉ាត់)មិនបានភូតកុហកនូវអ្វីដែលគេ បានឃើញឡើយ។
Verse 12
ﮈﮉﮊﮋ
ﮌ
ដូចេ្នះ តើពួកអ្នកបដិសេធនឹងគេចំពោះអ្វីដែលគេឃើញ ឬ?
Verse 13
ﮍﮎﮏﮐ
ﮑ
ហើយជាការពិតណាស់ គេបានឃើញជីព្រីលជាថ្មីម្ដងទៀត។
Verse 14
ﮒﮓﮔ
ﮕ
នៅឯសិតរ៉តុលមុនតាហា(នៅចុងបពា្ចប់នៃមេឃជាន់ ទីប្រាំពីរ)។
Verse 15
ﮖﮗﮘ
ﮙ
នៅកន្លែងនោះមានឋានសួគ៌ម៉ាកវ៉ា។
Verse 16
ﮚﮛﮜﮝﮞ
ﮟ
នៅពេលដែល(ពន្លឺរបស់អល់ឡោះ និងបណ្ដាម៉ាឡាអ៊ី-កាត់)គ្របដណ្ដប់លើសិតរ៉តុលមុនតាហានូវអ្វីដែលគ្របដណ្ដប់។
Verse 17
ﮠﮡﮢﮣﮤ
ﮥ
ខណៈនោះគេ(មូហាំម៉ាត់)មិនបានងាកមើល(ឆេ្វងស្ដាំ) និងមិនបានបំពានឡើយ។
Verse 18
ﮦﮧﮨﮩﮪﮫ
ﮬ
ជាការពិតណាស់ គេបានឃើញភស្ដុតាងដ៏ធំមួយចំនួននៃ ម្ចាស់របស់គេ។
Verse 19
ﮭﮮﮯ
ﮰ
តើពួកអ្នក(ពួកមូស្ហរីគីន)យល់យ៉ាងណាចំពោះរូប សំណាកឈ្មោះឡាត និងអ៊ុសហ្សា
Verse 20
ﮱﯓﯔ
ﯕ
ហើយនិងម៉ាណាត ដែលជារូបសំណាកទីបីផេ្សងទៀត នោះ (តើវាផ្ដល់ផលប្រយោជន៍ ឬបង្កគ្រោះថ្នាក់ដល់ពួកអ្នកឬទេ)?
Verse 21
ﯖﯗﯘﯙ
ﯚ
តើពួកអ្នកមានកូនប្រុស ហើយទ្រង់មានកូនស្រីឬ?
Verse 22
ﯛﯜﯝﯞ
ﯟ
បើដូច្នោះមែន នោះគឺជាការបែងចែកមួយដ៏អយុត្ដិធម៌ បំផុត។
Verse 23
វាទាំងនោះគ្មានអី្វក្រៅពីឈ្មោះដែលពួកអ្នកនិងជីដូន ជីតារបស់ពួកអ្នកបានដាក់ឈ្មោះឱ្យពួកវានោះឡើយ។ អល់ឡោះ មិនបានបញ្ចុះភស្ដុតាងណាមួយសម្រាប់(ឱ្យពួកអ្នកគោរពសក្ការៈ) វាឡើយ។ ពួកគេមិនធ្វើតាមអ្វីក្រៅពីការស្មាន និងតាមទំនើងចិត្ដ ឡើយ។ ហើយជាពិតណាស់ ការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេ ពិតជាបានមកដល់ពួកគេ។
Verse 24
ﯼﯽﯾﯿ
ﰀ
តើមនុស្សលោកទទួលបានអ្វីដែលគេប៉ងប្រាថ្នាឬ?
Verse 25
ﰁﰂﰃ
ﰄ
(មិនដូចេ្នះឡើយ) ព្រោះកិច្ចការថ្ងៃបរលោក និង លោកិយគឺជាកម្មសិទ្ធិរបស់អល់ឡោះ។
Verse 26
ហើយមានម៉ាឡាអ៊ីកាត់ជាច្រើននៅលើមេឃជាច្រើនជាន់ ដែលការអន្ដរាគមន៍របស់ពួកគេមិនអាចផ្ដល់ប្រយោជន៍អ្វីឡើយ លើកលែងតែបន្ទាប់ពីអល់ឡោះអនុញ្ញាតឱ្យអ្នកណាដែលទ្រង់មាន ចេតនានិងយល់ព្រមប៉ុណ្ណោះ ។
Verse 27
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ពួក គេនឹងដាក់ឈ្មោះឱ្យម៉ាឡាអ៊ីកាត់ជាឈ្មោះស្រី។
Verse 28
ដោយពួកគេពុំមានចំណេះដឹងពីវាឡើយ។ ពួកគេមិនធ្វើ តាមអ្វីក្រៅពីការស្មាននោះឡើយ។ ហើយពិតប្រាកដណាស់ ការ ស្មានមិនអាចផ្ដល់ផលប្រយោជន៍អ្វីដល់ការពិតឡើយ។
Verse 29
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ចៀសឱ្យឆ្ងាយពីអ្នកដែលបែរ ចេញពីការរំលឹក(គម្ពីរគួរអាន)របស់យើង ហើយគេមិនចង់បានអ្វី ក្រៅពីការរស់នៅក្នុងលោកិយនេះឡើយ។
Verse 30
នោះហើយគឺជាកំរិតយល់ដឹងរបស់ពួកគេ។ ពិតប្រាកដ ណាស់ ម្ចាស់របស់អ្នក(មូហាំម៉ាត់) ទ្រង់ដឹងបំផុតចំពោះអ្នកណា ដែលបានវងេ្វងពីមាគ៌ារបស់ទ្រង់។ ហើយទ្រង់ក៏ដឹងបំផុតដែរ ចំពោះអ្នកណាដែលទទួលបានការចង្អុលបង្ហាញ។
Verse 31
ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់និងអ្វីៗដែលនៅ លើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ ដែលទ្រង់នឹងតបស្នងចំពោះ ពួកដែលបានប្រព្រឹត្ដបាបកម្មឱ្យសមទៅនឹងអ្វីដែលពួកគេបាន ប្រព្រឹត្ដ។ ហើយទ្រង់នឹងតបស្នងចំពោះបណ្ដាអ្នកដែលបានសាង អំពើល្អនូវផលបុណ្យដ៏ល្អប្រពៃ(ឋានសួគ៌)។
Verse 32
បណ្ដាអ្នកដែលចៀសវាងពីបាបកម្មធំៗ និងអំពើអសីល-ធម៌ផេ្សងៗ ក្រៅពីបាបកម្មតូចតាចនោះ ពិតប្រាកដណាស់ ម្ចាស់ របស់អ្នកគឺជាអ្នកទូលំទូលាយក្នុងការអភ័យទោស។ ទ្រង់ដឹងបំផុត ពីលក្ខណៈរបស់ពួកអ្នក ខណៈដែលទ្រង់បានបង្កើតពួកអ្នកពីដី និង នៅពេលពួកអ្នកជាទារកនៅក្នុងពោះម្ដាយរបស់ពួកអ្នក។ ដូចេ្នះ ចូរ ពួកអ្នកកុំមានមោទនភាពចំពោះខ្លួនឯងថាជាអ្នកស្អាតស្អំឱ្យសោះ ព្រោះទ្រង់ដឹងបំផុតចំពោះអ្នកដែលកោតខ្លាចទ្រង់។
Verse 33
ﯢﯣﯤ
ﯥ
ដូចេ្នះ តើអ្នក(មូហាំម៉ាត់)មិនបានឃើញអ្នកដែលបាន បែរចេញ(ពីគម្ពីរគួរអាន)
Verse 34
ﯦﯧﯨ
ﯩ
និងបានបរិច្ចាគទ្រព្យសម្បត្ដិខ្លះៗ រួចមកក៏បានផ្ដាច់វិញ ទេឬ?
Verse 35
ﯪﯫﯬﯭﯮ
ﯯ
តើគេមានចំណេះដឹងនៃប្រការអាថ៌កំបាំង ហើយគេអាច មើលឃើញផ្ទាល់នឹងភ្នែកឬ?
Verse 36
ឬមួយគេមិនត្រូវបានគេប្រាប់នូវអ្វីដែលមាននៅក្នុងគម្ពីរ របស់មូសា
Verse 37
ﯸﯹﯺ
ﯻ
និងគម្ពីររបស់អ៊ីព្រហ៊ីមដែលបានបំពេញករណីយកិច្ចទេ ឬ?
Verse 38
ﯼﯽﯾﯿﰀ
ﰁ
ដើម្បីកុំឱ្យអ្នកដែលសាងបាបកម្មទទួលបន្ទុកចំពោះ បាបកម្មរបស់អ្នកដទៃ។
Verse 39
ﰂﰃﰄﰅﰆﰇ
ﰈ
ហើយសម្រាប់មនុស្សលោកមិនទទួលបានក្រៅពីអ្វីដែល ខ្លួនគេបានប្រឹងប្រែងធ្វើនោះឡើយ។
Verse 40
ﰉﰊﰋﰌ
ﰍ
ហើយពិតប្រាកដណាស់ ការប្រឹងប្រែងរបស់គេនឹងត្រូវ គេបង្ហាញឱ្យឃើញ(នៅថ្ងៃបរលោក)។
Verse 41
ﰎﰏﰐﰑ
ﰒ
បន្ទាប់មកទ្រង់នឹងតបស្នងឱ្យគេវិញនូវការតបស្នងមួយ យ៉ាងពេញលេញ។
Verse 42
ﰓﰔﰕﰖ
ﰗ
ហើយពិតប្រាកដណាស់ ទីបពា្ចប់នៃអ្វីៗទាំងអស់គឺវិល ត្រឡប់ទៅរកម្ចាស់របស់អ្នក(មូហាំម៉ាត់)វិញ។
Verse 43
ﰘﰙﰚﰛ
ﰜ
ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលធ្វើឱ្យ(គ្រប់គ្នា) សើច និងធ្វើឱ្យយំ។
Verse 44
ﰝﰞﰟﰠ
ﰡ
ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលធ្វើឱ្យស្លាប់ និង ធ្វើឱ្យរស់។
Verse 45
ﭑﭒﭓﭔﭕ
ﭖ
ហើយពិតប្រាកដណាស់ ទ្រង់បានបង្កើតឱ្យមានគូ មាន ប្រុសនិងស្រី ញីនិងឈ្មោល។
Verse 46
ﭗﭘﭙﭚ
ﭛ
អំពីទឹកកាមនៅពេលដែលត្រូវគេបាញ់ចូលទៅក្នុងស្បូន។
Verse 47
ﭜﭝﭞﭟ
ﭠ
ហើយពិតប្រាកដណាស់ ការបង្កើតសាជាថ្មីម្ដងទៀត គឺជា កាតព្វកិច្ចរបស់ទ្រង់។
Verse 48
ﭡﭢﭣﭤ
ﭥ
ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកធ្វើឱ្យមាន និងធ្វើឱ្យ គ្រប់គ្រាន់។
Verse 49
ﭦﭧﭨﭩ
ﭪ
ហើយពិតប្រាកដណាស់ ទ្រង់ជាម្ចាស់គ្រប់គ្រងផ្កាយ ស្ហៀករ៉។
Verse 50
ﭫﭬﭭﭮ
ﭯ
ហើយពិតប្រាកដណាស់ ទ្រង់បានបំផ្លាញក្រុមអាដមុនគេ។
Verse 51
ﭰﭱﭲ
ﭳ
និងក្រុមសាមូដ។ ហើយទ្រង់មិនបានបន្សល់ទុកអ្នកណា ម្នាក់ឡើយ។
Verse 52
ហើយ(ទ្រង់បានបំផ្លាញ)ក្រុមនួហកាលពីមុន។ ពិតប្រាកដ ណាស់ ពួកគេគឺជាពួកដែលធ្លាប់បានបំពាន និងរឹងរូសបំផុត។
Verse 53
ﭿﮀ
ﮁ
និងភូមិមុតាហ្វីកាស(ភូមិរបស់ក្រុមរបស់លូត)ដែលទ្រង់ បានបំផ្លាញ(ធ្វើឱ្យក្រឡាប់ពីលើចុះក្រោម)។
Verse 54
ﮂﮃﮄ
ﮅ
ហើយទ្រង់បានគ្របដណ្ដប់ភូមិនោះនូវអ្វី(ទារុណកម្មអំពី ថ្មភ្លើង)ដែលបានគ្របដណ្ដប់។
Verse 55
ﮆﮇﮈﮉ
ﮊ
ដូចេ្នះ តើនៀកម៉ាត់នៃម្ចាស់់របស់អ្នកណាមួយដែលអ្នក នៅសង្ស័យនោះ?
Verse 56
ﮋﮌﮍﮎﮏ
ﮐ
-នេះ(មូហាំម៉ាត់)គឺជាអ្នកដាស់តឿនព្រមានម្នាក់ក្នុង ចំណោមអ្នកដាស់តឿនព្រមានមុនៗ។
Verse 57
ﮑﮒ
ﮓ
ថ្ងៃបរលោកខិតកាន់តែជិតហើយ។
Verse 58
ﮔﮕﮖﮗﮘﮙ
ﮚ
គ្មានអ្នកណាដឹងពីវាក្រៅពីអល់ឡោះឡើយ។
Verse 59
ﮛﮜﮝﮞ
ﮟ
ដូចេ្នះ តើពួកអ្នកងឿងឆ្ងល់ចំពោះពាក្យសំដី(គម្ពីរគួរអាន) នេះឬ ?
Verse 60
ﮠﮡﮢ
ﮣ
ហើយពួកអ្នកនាំគ្នាសើចចំអក(ចំពោះគម្ពីរគួរអាន) ហើយ ពួកអ្នកមិនយំ(ដោយការភ័យខ្លាចទារុណកម្មដែលបានរៀបរាប់នៅ ក្នុងវា)ទេឬ?
Verse 61
ﮤﮥ
ﮦ
ខណៈដែលពួកអ្នកព្រងើយកន្ដើយងាកចេញ(ពីគម្ពីរ គួរអាន)នោះ?
Verse 62
ﮧﮨﮩﮪ
ﮫ
ដូចេ្នះ ចូរពួកអ្នកស៊ូជូត និងគោរពសក្ការៈចំពោះ អល់ឡោះចុះ។
تقدم القراءة