ការបកប្រែស៊ូរ៉ោះ يس ជា الخميرية ពី الترجمة الخميرية
Verse 1
ﭬ
ﭭ
យ៉ា ស៊ីន
Verse 2
ﭮﭯ
ﭰ
(អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដែលពោរពេញទៅដោយ គតិបណ្ឌិត។
Verse 3
ﭱﭲﭳ
ﭴ
ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)គឺជាអ្នកនាំសារម្នាក់ ក្នុងចំណោមអ្នកនាំសារទាំងឡាយ
Verse 4
ﭵﭶﭷ
ﭸ
ដែលស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។
Verse 5
ﭹﭺﭻ
ﭼ
(គម្ពីរគួរអាននេះ)ជាការបញ្ចុះមកពីម្ចាស់មហាខ្លាំងពូកែ មហាអាណិតស្រឡាញ់។
Verse 6
ដើម្បីឱ្យអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានដល់ក្រុមដែល ជីដូនជីតារបស់ពួកគេមិនធ្លាប់ទទួលការដាស់តឿនព្រមាន(អំពី អ្នកណាម្នាក់ឡើយ)។ ដូចេ្នះពួកគេជាពួកដែលធេ្វសប្រហែស។
Verse 7
ជាការពិតណាស់ ទារុណកម្មបានកំណត់ធ្លាក់ទៅលើពួកគេ ភាគច្រើន(ពួកមូស្ហរីគីនម៉ាក្កះ) ដោយសារតែពួកគេគ្មានជំនឿ។
Verse 8
ពិតប្រាកដណាស់ យើងបានដាក់ច្រវាក់ករបស់ពួកគេ ហើយ វាបានរុំរហូតដល់ចង្កាធ្វើឱ្យពួកគេងើយក្បាលឡើងលើ(មិនអាច ងាកបានឡើយ)។
Verse 9
ហើយយើងបានដាក់រនាំងមួយបាំងពីមុខពួកគេនិងរនាំង មួយទៀតបាំងពីក្រោយពួកគេ។ បន្ទាប់មកយើងបានបំបាំងពួកគេ ដោយពួកគេមិនអាចមើលឃើញឡើយ។
Verse 10
ហើយវាស្មើគ្នាទេចំពោះពួកគេ ទោះបីជាអ្នក(មូហាំម៉ាត់) បានដាស់តឿនព្រមានពួកគេ ឬមិនបានដាស់តឿន ព្រមានពួកគេ ក៏ដោយ ក៏ពួកគេមិនជឿដែរ។
Verse 11
ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)គ្រាន់តែជាអ្នកដាស់ តឿនព្រមានចំពោះអ្នកដែលបានដើរតាមគម្ពីរគួរអាន និងបានខ្លាច ម្ចាស់មហាសប្បុរសទាំងអាថ៌កំបាំងប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកផ្ដល់ ដំណឹងរីករាយពីការអភ័យទោស និងផលបុណ្យដ៏ឧត្ដុង្គឧត្ដមដល់ គេចុះ។
Verse 12
ពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យមនុស្សស្លាប់រស់ឡើង វិញ ហើយយើងកត់ត្រានូវអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក និង កេរដំណែលរបស់ពួកគេ។ ហើយរាល់អ្វីៗទាំងអស់ គឺយើងបានកត់ ត្រាវាទុកនៅក្នុងបញ្ជីមួយដ៏ច្បាស់លាស់(ឡាវហុលម៉ះហ្វ៊ូស)។
Verse 13
ចូរអ្នក(មូហាំម៉ាត់)លើកឧទាហរណ៍ប្រាប់ពួកគេអំពី រឿងរបស់អ្នកភូមិស្រុកមួយនៅពេលដែលបណ្ដាអ្នកនាំសារបាន ទៅដល់ពួកគេ។
Verse 14
នៅពេលដែលយើងបានបញ្ជូនអ្នកនាំសារពីរនាក់ទៅកាន់ ពួកគេ(អ្នកភូមិស្រុក) ពេលនោះពួកគេបានបដិសេធនឹងគេទាំង ពីរ។ បន្ទាប់មក យើងបានពង្រឹង(គេទាំងពីរ)នឹងអ្នកនាំសារទីបី ទៀត។ ហើយពួកគេបានពោលថាៈ ពិតប្រាកដណាស់ ពួកយើងគឺ ជាអ្នកនាំសារដែលត្រូវគេបញ្ជូនមកកាន់ពួកអ្នក។
Verse 15
ពួកគេ(អ្នកភូមិស្រុក)បាននិយាយថាៈ ពួកអ្នកគ្រាន់តែ ជាមនុស្សធម្មតាដូចពួកយើងប៉ុណ្ណោះ ហើយម្ចាស់ដ៏មហាសប្បុរស ក៏មិនបានបញ្ចុះអ្វីដែរ។ តាមពិតពួកអ្នកគឺជាពួកភូតកុហក។
Verse 16
ﭶﭷﭸﭹﭺﭻ
ﭼ
ពួកគាត់បានតបវិញថាៈ ម្ចាស់របស់ពួកយើងដឹងថា ពិត ប្រាកដណាស់ពួកយើង គឺជាអ្នកនាំសារដែលត្រូវគេបញ្ជូនមកកាន់ ពួកអ្នក។
Verse 17
ﭽﭾﭿﮀﮁ
ﮂ
ហើយកាតព្វកិច្ចរបស់ពួកយើងគឺគ្មានអ្វីក្រៅពីការផ្សព្វ ផ្សាយសារយ៉ាងច្បាស់លាស់នោះឡើយ។
Verse 18
ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងមាន ប្រផ្នូលអាក្រក់ដោយសារតែពួកអ្នក។ ប្រសិនបើពួកអ្នកពិតជាមិន ព្រមបពា្ឈប់(ការផ្សព្វផ្សាយសារ)ទេនោះ យើងប្រាកដជានឹងគប់ ពួកអ្នកនឹងដុំថ្ម ហើយពួកអ្នកនឹងទទួលរងទារុណកម្មដ៏ឈឺចាប់ពី ពួកយើងជាមិនខាន។
Verse 19
ពួកគាត់បានតបវិញថាៈ ប្រផ្នូលអាក្រក់របស់ពួកអ្នកគឺនៅ ជាមួយនឹងពួកអ្នក។ តើ(វាជាប្រផ្នូលអាក្រក់ឬ) ប្រសិនបើពួកអ្នក ត្រូវបានគេក្រើនរំលឹកនោះ? ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែល បំពាន។
Verse 20
ហើយមានបុរសម្នាក់មកពីជាយក្រុងបានមកដល់ទាំង ប្រញាប់ប្រញាល់ដោយគេបាននិយាយថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួក អ្នកអនុវត្ដតាមអ្នកនាំសារទាំងនោះចុះ។
Verse 21
ចូរពួកអ្នកអនុវត្ដតាមអ្នកដែលមិនទាមទារកម្រៃពីពួក អ្នកចុះ ពីព្រោះពួកគេជាអ្នកទទួលបានការចង្អុលបង្ហាញ(ពី អល់ឡោះ)។
Verse 22
តើហេតុអ្វីបានជាខ្ញុំមិនគោរពសក្ការៈចំពោះអ្នកដែលបាន បង្កើតខ្ញុំ ខណៈដែលពួកអ្នកនឹងត្រូវវិលត្រឡប់ទៅចំពោះទ្រង់នោះ?
Verse 23
តើឱ្យខ្ញុំយកម្ចាស់ផេ្សងៗមកគោរពសក្ការៈក្រៅពីទ្រង់ឬ? ប្រសិនបើម្ចាស់មហាសប្បុរសមានបំណងឱ្យខ្ញុំមានគ្រោះថ្នាក់ គឺការ អន្ដរាគមន៍របស់ពួកវាមិនអាចការពារអ្វីដល់ខ្ញុំ និងមិនអាចសង្គ្រោះ ខ្ញុំបានឡើយ។
Verse 24
ﯪﯫﯬﯭﯮ
ﯯ
ពិតប្រាកដណាស់ បើដូច្នោះមែន ខ្ញុំពិតជាស្ថិតក្នុងភាព វងេ្វងដ៏ច្បាស់លាស់។
Verse 25
ﯰﯱﯲﯳ
ﯴ
ពិតប្រាកដណាស់ ខ្ញុំមានជំនឿលើម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរអ្នកស្ដាប់ខ្ញុំ។
Verse 26
-(បន្ទាប់ពីបុរសនោះត្រូវបានសម្លាប់)មានគេ(ម៉ាឡាអ៊ី-កាត់)ពោលថាៈ ចូរអ្នកចូលឋានសួគ៌ចុះ។ គេបានតបវិញថាៈ ខ្ញុំចង់ តែឱ្យក្រុមរបស់ខ្ញុំដឹង
Verse 27
នូវអ្វីដែលម្ចាស់របស់ខ្ញុំបានអភ័យទោសឱ្យខ្ញុំ និងបានធ្វើឱ្យ ខ្ញុំស្ថិតក្នុងចំណោមអ្នកដែលទទួលបានកិត្ដិយសខ្ពង់ខ្ពស់.
Verse 28
ហើយយើងមិនបានបញ្ចុះកងទ័ពពីលើមេឃទៅលើក្រុម របស់គេបន្ទាប់ពីគេឡើយ ហើយយើងក៏មិនមែនជាអ្នកដែលបញ្ចុះដែរ។
Verse 29
ការវិនាសរបស់ពួកគេ គ្មានអ្វីក្រៅពីសម្រែកមួយយ៉ាង ខ្លាំងនោះទេ ហើយពេលនោះពួកគេក៏ស្លាប់គ្មានសល់ឡើយ។
Verse 30
គួរឱ្យស្ដាយបំផុតចំពោះមនុស្សលោក. គ្មានអ្នកនាំសារ ណាម្នាក់មកដល់ពួកគេក្រៅពីពួកគេបានចំអកឡកឡឺយនឹងគេ ឡើយ។
Verse 31
តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនដឹងទេឬ ប៉ុន្មានជំនាន់មក ហើយដែលយើងបានបំផ្លាញមុនពួកគេ? ពិតប្រាកដណាស់ ពួកគេ (អ្នកជំនាន់មុន)មិនអាចវិលត្រឡប់ទៅរកពួកគេបានឡើយ។
Verse 32
ﮂﮃﮄﮅﮆﮇ
ﮈ
ហើយរាល់ពួកគេ នឹងត្រូវគេប្រមូលមកកាន់យើងទាំងអស់គ្នា។
Verse 33
ហើយដីស្លាប់(គ្មានជីជាតិ) ដែលយើងបានធ្វើឱ្យវារស់ ឡើងវិញ(មានជីជាតិ)និងបានបពោ្ចញគ្រាប់ធញ្ញជាតិពីវា ព្រមទាំង ពួកគេអាចទទួលទានពីវាបាននោះគឺជាភស្ដុតាងសម្រាប់ពួកគេ។
Verse 34
ហើយយើងបានបង្កើតនៅលើផែនដីឱ្យមានចំការល្មើ និង ទំពាំងបាយជូរ ហើយយើងបានធ្វើឱ្យប្រភពទឹកជាច្រើនផុសចេញ ពីក្នុងវា។
Verse 35
ដើម្បីពួកគេនឹងទទួលទាននូវភោគផលរបស់វា និងអ្វី ដែលដៃរបស់ពួកគេបានធ្វើវា។ ដូចេ្នះ តើពួកគេមិនដឹងគុណទេឬ?
Verse 36
ទ្រង់មហាស្អាតស្អំដែលបានបង្កើតអ្វីៗទាំងអស់ជាគូៗ អំពីអ្វីដែលដុះចេញពីដី និងអំពីខ្លួនរបស់ពួកគេផ្ទាល់ ហើយនិងអំពី អ្វីដែលពួកគេមិនដឹង។
Verse 37
ហើយពេលយប់ ដែលយើងបានដកយកពេលថ្ងៃចេញពីវា គឺជាភស្ដុតាងសម្រាប់ពួកគេ។ ហើយពួកគេស្រាប់តែស្ថិតនៅក្នុង ភាពងងឹតសូន្យសុង។
Verse 38
ហើយព្រះអាទិត្យធ្វើដំណើរទៅតាមគន្លងរបស់វា។ នោះ គឺជាការកំណត់របស់ម្ចាស់ដែលមហាខ្លាំងពូកែ មហាដឹង។
Verse 39
រីឯព្រះច័ន្ទ យើងបានកំណត់វាជាកំរិតៗ រហូតទាល់តែវា ត្រឡប់មកភាពដើមវិញ ប្រៀបដូចជាចង្កោមផ្លែល្មើដែលស្ងួត។
Verse 40
ព្រះអាទិត្យមិនអាចធ្វើដំណើរទៅទាន់ព្រះច័ន្ទបានឡើយ។ រីឯពេលយប់ក៏មិនអាចមកដល់មុនពេលថ្ងៃបានដែរ។ ហើយអ្វីៗ ទាំងអស់ត្រូវធ្វើដំណើរតាមគន្លងរបស់វារៀងៗខ្លួន។
Verse 41
ហើយពិតប្រាកណាស់ យើងបានដឹកជញ្ជូនកូនចៅរបស់ ពួកគេនៅក្នុងសំពៅដែលពេញដោយបន្ទុកនោះគឺជាភស្ដុតាង សម្រាប់ពួកគេ។
Verse 42
ﭚﭛﭜﭝﭞﭟ
ﭠ
ហើយយើងបានបង្កើតសម្រាប់ពួកគេនូវអ្វីដែលពួកគេ អាចជិះដូចគ្នានឹងវា(សំពៅ)ដែរ។
Verse 43
ហើយប្រសិនបើយើងមានចេតនា យើងនឹងពន្លិចពួកគេ។ ដូចេ្នះ ពួកគេគ្មានអ្នកជួយឡើយ ហើយពួកគេក៏មិនត្រូវគេជួយ សង្គ្រោះដែរ។
Verse 44
ﭫﭬﭭﭮﭯﭰ
ﭱ
លុះត្រាតែមានក្ដីមេត្ដាករុណា និងមានសេចក្ដីសុខពីយើង រហូតដល់ពេលកំណត់។
Verse 45
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកកោតខ្លាចអល់ឡោះនូវអ្វីដែលមាននៅពីមុខពួកគេ(ថ្ងៃ បរលោក)និងអ្វីដែលមាននៅខាងក្រោយពួកគេ(លោកិយ)ចុះ សង្ឃឹមថាពួកអ្នកនឹងទទួលបានការអាណិតស្រឡាញ់។
Verse 46
ហើយគ្មានភស្តុតាងណាមួយក្នុងចំណោមភស្ដុតាងទាំង ឡាយនៃម្ចាស់របស់ពួកគេ(ពួកមូស្ហរីគីន)មកដល់ពួកគេ ក្រៅពី ពួកគេជាអ្នកបែរចេញពីវាឡើយ។
Verse 47
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកបរិច្ចាគនូវអ្វីដែលអល់ឡោះបានផ្ដល់លាភសក្ការៈដល់ ពួកអ្នក។ ពួកដែលប្រឆាំងបាននិយាយទៅកាន់បណ្ដាអ្នកដែលមាន ជំនឿថាៈ តើឱ្យយើងផ្ដល់ចំណីអាហារឱ្យអ្នកណា? ប្រសិនបើ អល់ឡោះមានចេតនាទ្រង់នឹងផ្ដល់ចំណីអាហារដល់អ្នកនោះជាមិន ខាន។ ពួកអ្នកគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់ នោះឡើយ។
Verse 48
ហើយពួកគេ(ពួកប្រឆាំង)និយាយថាៈ តើថ្ងៃសន្យានេះ (ថ្ងៃបរលោក)នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកនិយាយពិត មែននោះ?
Verse 49
ពួកគេមិនរង់ចាំអ្វីក្រៅពីសម្រែកមួយដ៏ខ្លាំងនឹងឆក់យក ជីវិតពួកគេ ខណៈដែលពួកគេឈ្លោះប្រកែកគ្នានោះឡើយ។
Verse 50
ពេលនោះពួកគេមិនអាចផ្ដាំផ្ញើ(អ្នកណាម្នាក់)បានឡើយ ហើយពួកគេក៏មិនអាចវិលត្រឡប់ទៅជួបក្រុមគ្រួសាររបស់ពួកគេ បានដែរ។
Verse 51
ហើយគេបានផ្លុំត្រែ ពេលនោះពួកគេស្រាប់តែផុសចេញ ពីផ្នូរឆ្ពោះទៅកាន់ម្ចាស់របស់ពួកគេយ៉ាងប្រញាប់ប្រញាល់។
Verse 52
ពួកគេបាននិយាយគ្នាថាៈ ឱវិនាសអន្ដរាយហើយពួកយើង. តើអ្នកណាបានបពោ្ចញពួកយើងពីកន្លែងដេក(ផ្នូរ)របស់ពួកយើង? (សម្រែកមួយបានឆ្លើយតបមកថា) នេះគឺជាអ្វីដែលម្ចាស់មហា សប្បុរសបានសន្យា និងអ្វីដែលអ្នកនាំសារបានបញ្ជាក់ប្រាប់។
Verse 53
ការវិនាសរបស់ពួកគេគ្មានអ្វីក្រៅពីសម្រែកមួយយ៉ាង ខ្លាំងនោះឡើយ ស្រាប់តែនៅពេលនោះ ពួកគេទាំងអស់នឹងត្រូវគេ ប្រមូលមកកាន់យើង។
Verse 54
ដូចេ្នះ នៅថ្ងៃនេះគេមិនបំពានលើអ្នកណាម្នាក់ឡើយ សូម្បីតែបន្ដិចក៏ដោយ។ ហើយពួកអ្នកក៏មិនត្រូវគេតបស្នងដែរ លើកលែងតែអ្វីដែលពួកអ្នកធ្លាប់ប្រព្រឹត្ដប៉ុណ្ណោះ។
Verse 55
ពិតប្រាកដណាស់ បណ្ដាអ្នកដែលនៅក្នុងឋានសួគ៌នៅថ្ងៃ នោះ ពួកគេរវល់នឹងភាពសប្បាយរីករាយ។
Verse 56
ពួកគេនិងភរិយារបស់ពួកគេអង្គុយផ្អែកខ្លួនលើគ្រែដ៏ ប្រណីតក្រោមម្លប់។
Verse 57
ﭡﭢﭣﭤﭥﭦ
ﭧ
នៅក្នុងឋានសួគ៌នោះ មានផ្លែឈើគ្រប់ប្រភេទសម្រាប់ ពួកគេ ហើយពួកគេទទួលបាននូវអ្វីៗដែលពួកគេសុំ។
Verse 58
ﭨﭩﭪﭫﭬ
ﭭ
សាឡាម ជាបន្ទូលស្វាគមន៍ពីម្ចាស់ដែលមហាអាណិត ស្រឡាញ់។
Verse 59
ﭮﭯﭰﭱ
ﭲ
ឱពួកដែលប្រព្រឹត្ដអំពើបាប. នៅថ្ងៃនេះ ចូរពួកអ្នកចៀស ឱ្យឆ្ងាយ(ពីបណ្ដាអ្នកដែលមានជំនឿ)។
Verse 60
ឱកូនចៅអាដាំ. តើយើងមិនបានបញ្ជាពួកអ្នកកុំឱ្យគោរពសក្ការៈចំពោះស្ហៃតនទេឬ? ពិតប្រាកដណាស់ វាគឺជាសត្រូវរបស់ ពួកអ្នកយ៉ាងច្បាស់លាស់។
Verse 61
ﮃﮄﮅﮆﮇﮈ
ﮉ
ហើយពួកអ្នកត្រូវគោរពសក្ការៈមកចំពោះយើង។ នេះ ហើយជាមាគ៌ាដ៏ត្រឹមត្រូវ។
Verse 62
ហើយជាការពិតណាស់ វា(ស្ហៃតន)បានធ្វើឱ្យវងេ្វងមួយ ចំនួនធំក្នុងចំណោមពួកអ្នក។ ដូចេ្នះ តើពួកអ្នកមិនបានពិចារណា ទេឬ?
Verse 63
ﮔﮕﮖﮗﮘ
ﮙ
នេះគឺជានរកជើហាន់ណាំដែលពួកអ្នកធ្លាប់ត្រូវបានគេ សន្យា។
Verse 64
ﮚﮛﮜﮝﮞ
ﮟ
ចូរពួកអ្នកចូលទៅក្នុងវា(នរក)ចុះនៅថ្ងៃនេះដោយសារ តែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។
Verse 65
នៅថ្ងៃនេះ(ថ្ងៃជំនុំជំរះ)យើងនឹងបោះត្រាភ្ជិតលើមាត់ របស់ពួកគេ។ ហើយដៃរបស់ពួកគេនឹងនិយាយមកកាន់យើង ព្រម ទាំងជើងរបស់ពួកគេនឹងធ្វើសាក្សីចំពោះអ្វីដែលពួកគេធ្លាប់បាន ប្រព្រឹត្ដ។
Verse 66
ហើយប្រសិនបើយីងមានចេតនា យើងពិតជានឹងធ្វើឱ្យ ភ្នែករបស់ពួកគេងងឹត ហើយពួកគេដណ្ដើមគ្នារកផ្លូវរៀងៗខ្លួន។ ដូចេ្នះ តើពួកគេអាចមើលឃើញយ៉ាងដូចមេ្ដច?
Verse 67
ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបពា្ឈប់ ចលនារបស់ពួកគេឱ្យនៅនឹងមួយកន្លែង(ប្រព្រឹត្ដអំពើអាក្រក់)របស់ ពួកគេ។ ហើយពួកគេមិនអាចធ្វើដំណើរទៅមុខរួច និងមិនអាច ត្រឡប់មកក្រោយវិញបានឡើយ។
Verse 68
ហើយអ្នកណាដែលយើងឱ្យគេមានអាយុវែង(រហូតដល់ ចាស់ជរា) យើងនឹងធ្វើឱ្យគេត្រឡប់ទៅភាពដើមវិញ(ទន់ខ្សោយ ដូចទារក)។ ដូចេ្នះ តើពួកគេមិនគិតពិចារណាទេឬ?
Verse 69
ហើយយើងមិនបានបង្រៀនកំណាព្យដល់គេ(មូហាំម៉ាត់) ឡើយ ហើយវាក៏មិនចាំបាច់ចំពោះគេដែរ។ វាមិនមែនជាអ្វីក្រៅពី ជាការរំលឹក និងគមី្ពរគួរអានដ៏ច្បាស់លាស់នោះឡើយ។
Verse 70
ដើម្បីឱ្យគេ(មូហាំម៉ាត់)ដាស់តឿនព្រមានចំពោះអ្នក ដែលនៅរស់ និងដើម្បីឱ្យទារុណកម្មធ្លាក់ទៅលើពួកដែលប្រឆាំង។
Verse 71
តើពួកគេ(ពួកគ្មានជំនឿ)មិនបានឃើញទេឬ ពិតប្រាកដ ណាស់ យើងបានបង្កើតសត្វពាហនៈជាច្រើនសម្រាប់ពួកគេដែល ដៃរបស់យើងបានបង្កើតដោយផ្ទាល់ ហើយពួកគេជាអ្នកគ្រប់គ្រង វានោះ?
Verse 72
ﭞﭟﭠﭡﭢﭣ
ﭤ
ហើយយើងបានធ្វើឱ្យពួកវា(សត្វពាហនៈ)ស្ដាប់បង្គាប់ ពួកគេ ហើយពួកវាមួយចំនួនជាជំនិះរបស់ពួកគេ និងមួយចំនួនទៀត ពួកគេអាចបរិភោគបាន។
Verse 73
ហើយពួកគេទទួលបានផលប្រយោជន៍ និងទឹកដោះជា ច្រើនពីពួកវា។ ដូចេ្នះ តើពួកគេមិនដឹងគុណទេឬ?
Verse 74
ហើយពួកគេបានយកម្ចាស់ផេ្សងៗមកគោរពសក្ការៈក្រៅ ពីអល់ឡោះ ដោយពួកគេសង្ឃឹមថា ពួកគេនឹងត្រូវគេ(ម្ចាស់ផេ្សង) ជួយ។
Verse 75
ពួកវា(ម្ចាស់ផេ្សង)មិនអាចជួយពួកគេបានឡើយ តែពួក គេវិញទេដែលជាទាហានត្រូវគេប្រមូលផ្ដុំសម្រាប់ការពារពួកវា នោះ។
Verse 76
ដូចេ្នះ ចូរកុំឱ្យពាក្យសំដីរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់) កើតទុក្ខឱ្យសោះ ព្រោះយើងពិតជាដឹងនូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។
Verse 77
តើមនុស្សលោកមិនឃើញទេឬថា ពិតប្រាកដណាស់ យើងបានបង្កើតគេអំពីទឹកកាម រួចមកស្រាប់តែគេក្លាយជាអ្នក ដែលប្រឆាំងដ៏ច្បាស់លាស់នោះ?
Verse 78
ហើយគេហ៊ានលើកឧទាហរណ៍សម្រាប់យើង និងបានភេ្លច កំណើតរបស់គេ ដោយគេបានសួរថាៈ តើអ្នកណាអាចធ្វើឱ្យឆ្អឹងរស់ ឡើងវិញខណៈដែលវាបានពុកផុយហើយនោះ?
Verse 79
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អ្នកដែលធ្វើឱ្យវារស់ឡើង វិញនោះ គឺអ្នកដែលបានបង្កើតវាពីដំបូង។ ហើយទ្រង់ដឹងបំផុតពីអ្វី ដែលទ្រង់បានបង្កើត។
Verse 80
ទ្រង់ជាអ្នកបង្កើតភ្លើងអំពីឈើបៃតងសម្រាប់ពួកអ្នក ហើយពេលនោះពួកអ្នកអាចបង្កាត់ភ្លើងពីវាបាន។
Verse 81
តើអ្នកដែលបង្កើតមេឃជាច្រើនជាន់ និងផែនដីមិនមែន ជាអ្នកដែលមានសមត្ថភាពលើការបង្កើតឱ្យដូចពួកគេទេឬ ? ផ្ទុយ ទៅវិញ ទ្រង់ជាអ្នកមានអានុភាពបង្កើត មហាដឹង។
Verse 82
ពិតប្រាកដណាស់ បញ្ជារបស់ទ្រង់ ពេលណាទ្រង់មាន បំណងបង្កើតអ្វីមួយ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ ចូរ កើតចុះ វាក៏កើតឡើងភ្លាម។
Verse 83
ដូចេ្នះ មហាស្អាតស្អំចំពោះអ្នកដែលគ្រប់គ្រងរាល់អ្វីៗ ទាំងអស់ក្នុងកណ្ដាប់ដៃរបស់ទ្រង់។ ហើយពួកអ្នកនឹងត្រូវវិល ត្រឡប់ទៅកាន់ទ្រង់តែមួយគត់។
تقدم القراءة