سورة العلق

الترجمة الخميرية

ការបកប្រែស៊ូរ៉ោះ العلق ជា الخميرية ពី الترجمة الخميرية

الترجمة الخميرية

الناشر

جمعية تطوير المجتمع الاسلامي الكمبودي

ចូរអ្នក(មូហាំម៉ាត់)សូត្រក្នុងនាមម្ចាស់របស់អ្នកដែលបាន បង្កើត(នូវអ្វីៗទាំងអស់)ចុះ។
Verse 2
ទ្រង់បានបង្កើតមនុស្សលោកពីកំំណកឈាមមួយដុំ។
Verse 3
ចូរអ្នកសូត្រចុះ ហើយម្ចាស់របស់អ្នកមហាសប្បុរស
Verse 4
ដែលទ្រង់បានបង្រៀន(ការសរសេរ)ដោយស្លាបប៉ាកា។
ទ្រង់បានបង្រៀនមនុស្សលោកនូវអ្វីដែលគេមិនបានដឹង។
Verse 6
ទេ. ការពិតមនុស្សលោកគឺពិតជាបំពាន(លើច្បាប់របស់ អល់ឡោះ)
Verse 7
ដោយសារគេយល់ឃើញថា ខួ្លនគេមានគ្រប់គ្រាន់ហើយ។
Verse 8
ពិតប្រាកដណាស់ កន្លែងវិលត្រឡប់ គឺឆ្ពោះទៅកាន់ម្ចាស់ របស់អ្នក។
Verse 9
តើអ្នក(មូហាំម៉ាត់)បានឃើញអ្នកដែល(អាពូចាហាល់) ហាមឃាត់
Verse 10
ខ្ញុំរបស់អល់ឡោះ(មូហាំម៉ាត់)នៅពេលដែលគេសឡាត ទេឬ?
តើអ្នកយល់ឃើញយ៉ាងដូចមេ្ដច ប្រសិនបើគេ(ខ្ញុំរបស់ អល់ឡោះ)ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ
Verse 12
ឬគេបានប្រើគ្នាឱ្យកោតខ្លាចអល់ឡោះនោះ?
Verse 13
តើអ្នក(មូហាំម៉ាត់)យល់ឃើញយ៉ាងដូចមេ្ដចដែរ ប្រសិន បើគេ(អាពូចាហាល់)បានបដិសេធនិងបែរចេញ(ពីជំនឿ)នោះ ?
តើគេ(អាពូចាហាល់)មិនដឹងទេឬថា អល់ឡោះពិតជាឃើញ(ទង្វើរបស់គេ)នោះ?
ផ្ទុយទៅវិញ. ប្រសិនបើគេមិនឈប់បំពានទេនោះ យើង នឹងចាប់ក្បាលរបស់គេរុញទម្លាក់ទៅក្នុងនរកជាមិនខាន ។
Verse 16
គឺក្បាលអ្នកដែលភូតកុហក និងសាងបាបកម្ម។
Verse 17
ដូចេ្នះ ចូរអ្នកឱ្យគេស្រែកហៅក្រុមរបស់គេមកជួយចុះ
Verse 18
យើងនឹងហៅអ្នកយាមនរក(ដើម្បីចាប់គេបោះទម្លាក់ ទៅក្នុងនរក)។
ផុ្ទយទៅវិញ ចូរអ្នក(មូហាំម៉ាត់)កុំធ្វើតាមគេឱ្យសោះ ហើយចូរអ្នកស៊ូជូត និងបញ្ជិតខ្លួនទៅចំពោះទ្រង់ចុះ។
تقدم القراءة