ការបកប្រែស៊ូរ៉ោះ القدر ជា الخميرية ពី الترجمة الخميرية
Verse 1
ﭴﭵﭶﭷﭸ
ﭹ
ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអាននៅក្នុង យប់អាល់កដរ៍។
Verse 2
ﭺﭻﭼﭽﭾ
ﭿ
ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា យប់អាល់កដរ៍ជាអ្វីនោះ?
Verse 3
ﮀﮁﮂﮃﮄﮅ
ﮆ
យប់អាល់កដរ៍នោះគឺប្រសើរជាងមួយពាន់ខែ ។
Verse 4
ម៉ាឡាអ៊ីកាត់ជាច្រើន និងជីព្រីលចុះមកក្នុងយប់នោះដោយ មានការអនុញ្ញាតពីម្ចាស់របស់ពួកគេ ដើម្បីអនុវត្ដរាល់បទបញ្ជា។
Verse 5
ﮑﮒﮓﮔﮕ
ﮖ
នៅក្នុងយប់នោះដែរ ពោរពេញទៅដោយសេចក្ដីសុខសន្ដិភាពរហូតដល់ហ្វាជើរលេចឡើង ។
تقدم القراءة