ترجمة سورة البلد

الترجمة الخميرية
ترجمة معاني سورة البلد باللغة الخميرية من كتاب الترجمة الخميرية .
من تأليف: جمعية تطوير المجتمع الاسلامي الكمبودي .

យើង(អល់ឡោះ)ស្បថនឹងទីក្រុងនេះ(ទីក្រុងម៉ាក្កះ)។
ខណៈដែលអ្នក(មូហាំម៉ាត់)ជាអ្នកដែលរស់នៅក្នុងទីក្រុងនេះ។
ហើយទ្រង់បានស្បថនឹងឪពុកមនុស្សលោក(អាដាំ) និង អ្នកដែលបានកើត(កូនចៅរបស់គាត់)។
ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកឱ្យស្ថិតនៅ ក្នុងភាពលំបាក។
តើគេគិតថា គ្មានអ្នកណាអាចមានអានុភាពលើខ្លួនគេទេឬ ?
ដោយគេនិយាយថាៈ ខ្ញុំបានចំណាយទ្រព្យសម្បត្ដិយ៉ាង ច្រើន។
តើគេគិតថា គ្មាននរណាម្នាក់បានឃើញគេទេឬ ?
តើយើងមិនបានបង្កើតគេឱ្យមានភ្នែកមួយគូ
និងអណ្ដាតមួយ ហើយនិងបបូរមាត់ទេឬ ?
ហើយយើងថែមទាំងបានចង្អុលបង្ហាញមាគ៌ាពីរ(ល្អ និង អាក្រក់)ដល់គេទៀតផង។
តែគេមិនបានដើរនៅលើមាគ៌ាដែលលំបាក(មាគ៌ាទៅ កាន់ភាពជោគជ័យ)ឡើយ។
តើអ្វីដែលធ្វើឱ្យអ្នកដឹងថា មាគ៌ាដែលលំបាកជាអ្វីនោះ?
គឺការដោះលែងខ្ញុំបម្រើដាច់ថ្លៃឱ្យមានសិទ្ធិសេរីភាព។
ឬផ្ដល់ចំណីអាហារនៅក្នុងថ្ងៃមួយដែលមានគ្រោះទុរភិក្ស។
(ឬផ្ដល់ចំណីអាហារដល់)កូនកំព្រាដែលជាញាតិសន្ដាន។
ឬអ្នកក្រីក្រដែលគ្មានអ្វីសោះ។
បន្ទាប់មក គេបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នក ដែលមានជំនឿ និងបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់ ហើយនិងបាន ផ្ដែផ្ដាំគ្នាឱ្យមានក្ដីមេត្ដាករុណា។
អ្នកទាំងនោះគឺជាក្រុមដែលទទួលបញ្ជីដោយដៃស្ដាំ។
ហើយពួកដែលគ្មានជំនឿនឹងអាយ៉ាត់ៗរបស់យើង ពួក គេគឺជាពួកដែលទទួលបញ្ជីដោយដៃឆេ្វង។
ភ្លើងនរកគ្របដណ្ដប់លើពួកគេយ៉ាងជិត។
Icon