ترجمة معاني سورة الواقعة
باللغة الخميرية من كتاب الترجمة الخميرية
.
من تأليف:
جمعية تطوير المجتمع الاسلامي الكمبودي
.
ﰡ
នៅពេលដែលព្រឹត្ដិការណ៍ថ្ងៃបរលោកបានកើតឡើង។
គ្មានអ្នកណាម្នាក់អាចបដិសេធនឹងព្រឹត្ដិការណ៍របស់វាបានឡើយ។
ព្រឹត្ដិការណ៍នោះនឹងទម្លាក់អ្នកខ្លះ(ទៅក្នុងនរក) និងលើក កំពស់អ្នកខ្លះ(នៅក្នុងឋានសួគ៌)។
នៅពេលដែលផែនដីត្រូវគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំង។
ហើយបណ្ដាភ្នំត្រូវបានគេបំបែកខេ្ទចខ្ទី។
ហើយវាបានក្លាយជាធូលីដែលរសាត់តាមខ្យល់។
ហើយពួកអ្នកនឹងក្លាយទៅជាបីក្រុម។
គឺក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ សំណាងអ្វីម្លេះ ចំពោះក្រុមដៃស្ដាំនោះ.(ពួកគេនឹងចូលឋានសួគ៌)។
និងក្រុម(ដែលទទួលបញ្ជីដោយ)ដៃឆេ្វង។ អភ័ព្វអ្វីម្លេះចំពោះក្រុមដៃឆេ្វងនោះ.(ពួកគេនឹងចូលឋាននរក)។
ហើយនិងក្រុមដែលនាំមុខគេ(ក្នុងការសាងអំពើល្អនៅ ក្នុងលោកិយ) ក្រុមនោះហើយនឹងនាំមុខគេ(ចូលឋានសួគ៌នៅ ថ្ងៃបរលោក)។
អ្នកទាំងនោះហើយជាអ្នកដែលនៅជិតនឹងអល់ឡោះ បំផុត។
ពួកគេភាគច្រើនជាអ្នកជំនាន់មុន។
ហើយពួកគេភាគតិចជាអ្នកជំនាន់ក្រោយ។
(ពួកគេ)នៅលើគ្រែ ដែលធ្វើអំពីមាស និងត្បូងពេជ្រ ដ៏មានតម្លៃ។
ដោយពួកគេអង្គុយផ្អែកបែរមុខទល់គ្នានៅលើគ្រែនោះ។
ហើយកេ្មងៗដែលនៅវ័យកេ្មងជាអមតៈដើរជុំវិញ (សម្រាប់បម្រើ)ពួកគេ។
ជាមួយនឹងពែង និងកំសៀវ ហើយនិងកែវស្រាមកពីទនេ្ល ស្រាដែលហូរ(នៅក្នុងឋានសួគ៌)។
ដោយពួកគេគ្មានអាការឈឺក្បាល ហើយក៏មិនបាត់បង់ ស្មារតីដោយសារស្រានោះដែរ។
និងផ្លែឈើជាច្រើនតាមដែលពួកគេអាចជ្រើសរើស។
និងសាច់បក្សីជាច្រើនតាមតែអ្វីដែលពួកគេត្រូវការ ។
ហើយនិងស្រីទេពអប្សរដោយមានភ្នែកស្រស់ស្អាត។
ប្រៀបបានដូចជាគជ់ខ្យងដែលគេថែរក្សាទុកយ៉ាងល្អ។
ទាំងនេះគឺជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បាន សាង។
នៅក្នុងវា(ឋានសួគ៌) ពួកគេមិនឮពាក្យសំដីដែលឥត ប្រយោជន៍ឡើយ ហើយក៏មិនឮពាក្យសំដីដែលនាំឱ្យមានបាបកម្ម ដែរ។
មានតែពាក្យជូនពរគ្នា ឪសិរីសួស្ដី សិរីសួស្ដី ឱ តែប៉ុណ្ណោះ។
ហើយក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ សំណាងអ្វីម្លេះចំពោះក្រុមដៃស្ដាំនោះ.(ពួកគេនឹងចូលឋានសួគ៌)។
ពួកគេនៅរវាងដើមពុទ្រាដែលគ្មានបន្លា។
និងដើមចេកដែលមានផ្លែត្រួតលើគ្នា។
ដែលមិនចេះអស់ ហើយក៏គ្មានការហាមឃាត់(ពីការ ទទួលទានផ្លែឈើនោះ)ដែរ។
និងពូកជាច្រើនដែលខ្ពស់នៅលើគ្រែ។
ពិតប្រាកដណាស់ យើងបានបង្កើតពួកនាង(ស្រីក្នុងឋានសួគ៌)នូវការបង្កើតមួយ(ខុសពីការបង្កើតនៅក្នុងលោកិយ)។
ហើយយើងបានធ្វើឱ្យពួកនាងនៅក្រមុំព្រហ្មចារីរហូត។
ដែលស្រឡាញ់តែស្វាមីរបស់ពួកនាងប៉ុណ្ណោះ និងមាន អាយុស្មើៗគ្នា។
(យើងបានបង្កើតពួកនាង) គឺសម្រាប់តែក្រុម(ដែល ទទួលបញ្ជីដោយ)ដៃស្ដាំ។
ពួកគេភាគច្រើនជាអ្នកជំនាន់មុន។
ហើយពួកគេភាគច្រើនជាអ្នកជំនាន់ក្រោយ។
ហើយក្រុម(ដែលទទួលបញ្ជីដោយ)ដៃឆេ្វង។ អភ័ឰ អ្វីម្លេះចំពោះក្រុមដៃឆេ្វងនោះ.(ពួកគេនឹងចូលឋាននរក)។
គឺស្ថិតនៅក្នុងចំហាយនៃភ្លើងនរកនិងទឹកពុះដ៏សែនក្ដៅ។
និងម្លប់អំពីផ្សែងភ្លើងនរកដ៏ខ្មៅងងឹត។
ដែលមិនត្រជាក់ ហើយក៏មិនសុខស្រួលដែរ។
ពិតប្រាកដណាស់ ពួកគេកាលពីមុននោះធ្លាប់ជាអ្នកដែល មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ។
ហើយពួកគេធ្លាប់បានប្រព្រឹត្ដអំពើបាបដ៏ធំធេង(អំពើ ស្ហ៊ីរិក)ជានិច្ច។
ហើយពួកគេធ្លាប់និយាយថាៈ តើនៅពេលដែលពួកយើង ស្លាប់ ហើយពួកយើងបានក្លាយទៅជាដី និងឆ្អឹងហើយនោះ ពួក យើងពិតជាត្រូវគេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញមែនឬ?
តើថែមទាំងជីដូនជីតារបស់យើងកាលពីមុនដែរឬ?
ចូរអ្នក(មូហាំម៉ាត់)តបថាៈ ពិតប្រាកដណាស់ គឺទាំងអ្នក ជំនាន់មុន និងអ្នកជំនាន់ក្រោយ។
នឹងត្រូវគេប្រមូលផ្ដុំទាំងអស់នៅពេលមួយនៃថ្ងៃដែលគេ បានកំណត់យ៉ាងច្បាស់(ថ្ងៃបរលោក)។
ក្រោយមក ពិតប្រាកដណាស់ពួកអ្នក ឱពួកវងេ្វង. ពួក ដែលបដិសេធ(នឹងថ្ងៃបរលោក)។
ពួកអ្នកនឹងស៊ីនូវដើមហ្សឹកគូម។
រួចមកពួកអ្នកនឹងផឹកទឹកពុះដ៏សែនក្ដៅ។
ហើយពួកអ្នកផឹកដូចសត្វអូដ្ឋដែលសេ្រកឃ្លានបំផុត។
នេះជាការស្វាគមន៍របស់ពួកគេនៅថ្ងៃជំនុំជំរះ។
យើងជាអ្នកដែលបានបង្កើតពួកអ្នក ហេតុអ្វីបានជាពួក អ្នកមិនជឿ(ពីការរស់ឡើងវិញ)?
ដូចេ្នះ ចូរពួកអ្នកប្រាប់យើងអំពីទឹកកាមដែលពួកអ្នក បាញ់ចូលទៅក្នុងស្បូនស្ដ្រីនោះមើល.
តើពួកអ្នកជាអ្នកបង្កើតវា(ឱ្យទៅជាមនុស្ស)ឬមួយយើង ជាអ្នកបង្កើត?
យើងបានកំណត់សេចកី្ដស្លាប់រវាងពួកអ្នក ហើយយើងមិន មែនជាអ្នកដែលគ្មានសមត្ថភាពនោះឡើយ។
ចំពោះការជំនួស(អ្នកផេ្សង)ដូចពួកអ្នក និងបង្កើតពួកអ្នក (សាជាថ្មី)ក្នុងលក្ខណៈមួយផេ្សងទៀតដែលពួកអ្នកមិនដឹង។
ហើយជាការពិតណាស់ ពួកអ្នកបានដឹងនូវការបង្កើត ដំបូង។ ដូចេ្នះ ហេតុអ្វីបានជាពួកអ្នកមិននឹកឃើញ?
ដូចេ្នះ ចូរពួកអ្នកប្រាប់យើងមកនូវអ្វី(គ្រាប់ពូជ)ដែល ពួកអ្នកដាំនោះ
តើពួកអ្នកជាអ្នកបណ្ដុះវា ឬមួយយើងជាអ្នកបណ្ដុះ?
ប្រសិនបើយើងមានចេតនា យើងពិតជានឹងធ្វើវាឱ្យក្លាយ ជាស្ងួតខេ្ទចខ្ទី។ ពេលនោះពួកអ្នកបានក្លាយជាងឿងឆ្ងល់។
(ដោយនិយាយថា) ពិតប្រាកដណាស់ ពួកយើងគឺនឹងត្រូវ ខាតបង់។
ផ្ទុយទៅវិញ ពួកយើងមិនត្រូវបានគេផ្ដល់(លាភសក្ការៈ) ឡើយ។
ដូចេ្នះ ចូរពួកអ្នកប្រាប់យើងនូវទឹកដែលពួកអ្នកទទួលទាន នោះមក
តើពួកអ្នកបានបញ្ចុះវាពីពពក ឬមួយយើងជាអ្នកបញ្ចុះ?
ប្រសិនបើយើងមានចេតនា យើងនឹងធ្វើវាឱ្យក្លាយទៅជា ប្រៃល្វីង។ ដូចេ្នះ ហេតុអ្វីបានជាពួកអ្នកមិនដឹងគុណ?
តើពួកអ្នកមិនឃើញភ្លើងដែលពួកអ្នកបង្កាត់នោះទេឬ?
តើពួកអ្នកបានបង្កើតដើមឈើ(ដើម្បីបង្កាត់)វា ឬមួយ យើងជាអ្នកបង្កើត?
យើងបានបង្កើតវាជាការរំលឹក(ដល់ពួកអ្នកចំពោះភ្លើងនរក) និងជាប្រយោជន៍សម្រាប់បណ្ដាអ្នកដែលធ្វើដំណើរ។
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកមហាឧត្ដុង្គឧត្ដម។
ហើយយើងស្បថនឹងកន្លែងគោចរនៃហ្វូងតារាទាំងអស់។
ហើយពិតប្រាកដណាស់ វាគឺជាការស្បថមួយដ៏ធំប្រសិន បើពួកអ្នកដឹង។
ពិតប្រាកដណាស់ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង។
ដែលគេរក្សាទុកនៅក្នុងគម្ពីរ(ឡាវហុលម៉ះហ្វ៊ូស)។
គ្មានអ្នកណាម្នាក់ប៉ះពាល់វាបានឡើយ លើកលែងតែបណ្ដា អ្នកដែលជ្រះស្អាតប៉ុណ្ណោះ។
ការបញ្ចុះ(គម្ពីរគួរអាន)នេះមកពីម្ចាស់ដែលគ្រប់គ្រងនៃ ពិភពទាំងអស់។
ដូចេ្នះ តើពួកអ្នក(ពួកមូស្ហរីគីន)ហ៊ានបដិសេធនឹងគម្ពីរ គួរអាននេះឬ?
ហើយពួកអ្នកបានយកលាភសក្ការៈរបស់ពួកអ្នក(ដែល អល់ឡោះប្រទានឱ្យ)ធ្វើជាការប្រឆាំងឬ?
ហេតុអ្វីបានជាពួកអ្នកមិន(ធ្វើឱ្យជីវិតត្រឡប់មកវិញ) នៅពេលដែលវាបានចេញមកដល់បំពង់ក
ខណៈដែលពួកអ្នកកំពុងសម្លឹងមើលនោះ?
ដោយម៉ាឡាអ៊ីកាត់របស់យើងនៅជិតគេជាងពួកអ្នកទៅ ទៀត ក៏ប៉ុន្ដែពួកអ្នកមើលមិនឃើញឡើយ។
ដូចេ្នះ ប្រសិនបើពួកអ្នកធ្លាប់គិតថា គ្មានការជំនុំជំរះទេ នោះ ហេតុអ្វីបានជា
ពួកអ្នកមិនធ្វើឱ្យវាចូលទៅក្នុងខ្លួនវិញ ប្រសិនបើពួកអ្នក ជាអ្នកដែលនិយាយពិតនោះ ?
ហើយប្រសិនបើអ្នកដែលស្លាប់នោះជិតនឹងអល់ឡោះ
ក្ដីមេត្ដាករុណា និងលាភសក្ការៈដ៏ល្អប្រពៃ ហើយនិង ឋានសួគ៌ណាអ៊ីម(គឺសម្រាប់ពួកគេ)។
ហើយប្រសិនបើគេ(អ្នកដែលស្លាប់)ស្ថិតក្នុងចំណោមក្រុម (ដែលទទួលបញ្ជីដោយ)ដៃស្ដាំវិញ។
(មានគេនិយាយទៅកាន់អ្នកនោះថា) សូមសុខសន្ដិភាព កើតមានចំពោះអ្នក ដែលស្ថិតក្នុងចំណោមក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។
តែប្រសិនបើគេស្ថិតក្នុងចំណោមពួកដែលបដិសេធដែល វងេ្វងវិញនោះ
ការស្វាគមន៍(ចំពោះគេ)គឺទឹកពុះដ៏ក្ដៅបំផុត។
ហើយត្រូវគេដុតក្នុងភ្លើងនរកជើហ៊ីម។
ពិតប្រាកដណាស់ នេះគឺជារឿងពិតយ៉ាងជាក់ច្បាស់។
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកដ៏មហាឧត្ដុង្គឧត្ដម។