ترجمة سورة الرحمن

الترجمة الخميرية
ترجمة معاني سورة الرحمن باللغة الخميرية من كتاب الترجمة الخميرية .
من تأليف: جمعية تطوير المجتمع الاسلامي الكمبودي .

អល់ឡោះមហាសប្បុរស។
ទ្រង់បានបង្រៀនគម្ពីរគួរអាន(ដល់មនុស្សលោក)។
ទ្រង់បានបង្កើតមនុស្សលោក។
ទ្រង់បានបង្រៀនគេឱ្យចេះបរិយាយសព្វបែបយ៉ាង។
ព្រះអាទិត្យ និងព្រះច័ន្ទធ្វើដំណើរតាមការកំណត់ដ៏ជាក់ លាក់។
ហើយរុក្ខជាតិនិងដើមឈើនានាស៊ូជូត(ចំពោះអល់ឡោះ)។
ហើយមេឃ ទ្រង់បានលើកវាឱ្យខ្ពស់ ហើយទ្រង់បានបង្កើត ឱ្យមានភាពយុត្ដិធម៌(នៅលើផែនដី)
ដើម្បីកុំឱ្យពួកអ្នកបំពានលើភាពយុត្ដិធម៌នោះ។
ហើយចូរពួកអ្នកប្រតិបត្ដិក្នុងការថ្លឹងឱ្យបានត្រឹមត្រូវ ហើយ កុំធ្វើឱ្យខ្វះភ្នែកជញ្ជីងឱ្យសោះ។
ហើយផែនដី ទ្រង់បានបង្កើតវា(រាបស្មើ)សម្រាប់សត្វ លោក។
ដោយនៅលើវា មានផ្លែឈើ និងដើមល្មើដែលមានចង្កោម ផ្លែជាច្រើន។
និងគ្រាប់ធញ្ញជាតិដែលមានសំបក ព្រមទាំងរុក្ខជាតិដែល មានក្លិនក្រអូប។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
ទ្រង់បានបង្កើតមនុស្សលោក(អាដាំ)ពីដីឥដ្ឋស្ងួត ដូចជា ដីដែលគេសូនជាសំភារៈ។
ហើយទ្រង់បានបង្កើតជិនអំពីអណ្ដាតភ្លើង។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
(អល់ឡោះ)ជាម្ចាស់កន្លែងទាំងពីរនៃព្រះអាទិត្យរះ (ពេលរដូវក្ដៅ និងរដូវរងា) និងជាម្ចាស់កន្លែងទាំងពីរនៃព្រះ អាទិត្យលិច(ពេលរដូវក្ដៅ និងរដូវរងា)។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
ទ្រង់បានធ្វើឱ្យសមុទ្រពីរ(ទឹកសាបនិងទឹកប្រៃ)ជួបគ្នា។
នៅរវាងវាទាំងពីរមានរនាំងខណ្ឌមិនឱ្យជ្រាបចូលគ្នា។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
គជ់ខ្យង និងផ្កាថ្មចេញពីវាទាំងពីរ(សមុទ្រទឹកសាបនិងទឹកប្រៃ)។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?
ហើយនាវាធំៗដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រហាក់ ដូចជាភ្នំនោះ គឺជាកម្មសិទ្ធិរបស់ទ្រង់។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
វីៗទាំងអស់នៅលើផែនដីនឹងវិនាសអន្ដរាយ។
ហើយវង់ភក្ដ្រនៃម្ចាស់របស់អ្នក(មូហាំម៉ាត់)ដែលមហា ខ្ពង់ខ្ពស់និងមហាថ្កុំថ្កើងតែមួយគត់ដែលនៅគង់វង្សជាអមតៈ។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
អ្នកដែលនៅលើមេឃជាច្រើនជាន់ នឹងផែនដីតែងតែ បួងសួងសុំពីទ្រង់។ ទ្រង់រៀបចំកិច្ចការរបស់ទ្រង់ជារៀងរាល់ថ្ងៃ។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
យើងនឹងធ្វើការទូទាត់ពួកអ្នកទាំងអស់ ឱមនុស្សលោក និងជិន.
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
ឱបណ្ដាជិននិងមនុស្សលោក. ប្រសិនបើពួកអ្នកមាន សមត្ថភាពអាចធ្វើដំណើរឆ្លងកាត់គ្រប់ទិសទីនៃមេឃជាច្រើនជាន់ និងផែនដី ចូរពួកអ្នកឆ្លងកាត់ចុះ។ ពួកអ្នកមិនអាចធ្វើដំណើរឆ្លង កាត់បានឡើយ លើកលែងតែមានការអនុញ្ញាត(ពីយើង)។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
មានគេបញ្ជូនអណ្ដាតភ្លើង និងលោហធាតុរំលាយទៅដុត គេទាំងពីរ(មនុស្សលោក និងជិន) ហើយគេទាំងពីរមិនអាចរារាំង បានឡើយ។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?
នៅពេលដែលមេឃបេ្រះបែក(នៅថ្ងៃបរលោក)គឺវា មានពណ៌ក្រហមផ្កាកូលាបដូចជាបេ្រងដែលកំពុងពុះ។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
ហើយនៅថ្ងៃនោះ មនុស្សលោក និងជិនមិនត្រូវគេសួរ អំពីបាបកម្មរបស់គេឡើយ។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
ពួកដែលសាងបាបកម្មនឹងត្រូវគេស្គាល់តាមរយៈសញ្ញា សំគាល់របស់ពួកគេ(មានពណ៌ខ្មៅនៅលើផ្ទៃមុខ) ហើយពួកគេ ត្រូវគេចាប់សក់បង្ហើយ និងជើង(បោះគ្រវែងចូលទៅក្នុងនរក)។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
នេះគឺជានរកជើហាន់ណាំដែលពួកប្រព្រឹត្ដបាបកម្ម បដិសេធនឹងវា។
ពួកគេវិលវល់រវាងនរកជើហាន់ណាំ និងទឹកក្ដៅដែលពុះ យ៉ាងខ្លាំង។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
ហើយសម្រាប់អ្នកណាដែលបានកោតខ្លាច នៅពេល ប្រឈមមុខចំពោះម្ចាស់របស់គេ(ដើម្បីកាត់សេចក្ដី)គឺទទួលបាន ឋានសួគ៌ពីរ។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
(ឋានសួគ៌ទាំងពីរនោះ)មានមែកឈើដែលមានផ្លែគ្រប់ ប្រភេទ។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
នៅក្នុងឋានសួគ៌ទាំងពីរនោះទៀត មានប្រភពទឹកពីរហូរ។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
នៅក្នុងនោះទៀតដែរ មានផ្លែឈើគ្រប់ប្រភេទជាគូៗ។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
ពួកគេអង្គុយផ្អែកខ្លួននៅលើពូកដែលក្រាលព្រំំធ្វើពីសូត្រ ក្រាស់។ ហើយផ្លែឈើនៃឋានសួគ៌ទាំងពីរនោះគឺនៅក្បែរពួកគេ។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
នៅលើពូកនោះមានស្រីទេពអប្សរជាច្រើនដែលមិនសម្លឹង មើលអ្នកណាផេ្សងក្រៅពីស្វាមីរបស់ពួកនាងឡើយដែលគ្មានមនុស្ស លោក និងជិនណាធ្លាប់ប៉ះពាល់ពួកនាងពីមុនពួកគេ(ស្វាមី)ឡើយ។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
សម្រស់របស់ពួកនាង ហាក់ដូចជាត្បូងទទឹម និងផ្កាថ្ម។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
គ្មានការតបស្នងចំពោះអំពើល្អក្រៅពីអំពើល្អនោះឡើយ។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ?
ហើយក្រៅពីឋានសួគ៌ទាំងពីរនេះ មានឋានសួគ៌ពីរផេ្សង ទៀត។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?
ឋានសួគ៌ទាំងពីរនោះមានពណ៌បៃតងចាស់។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?
នៅក្នុងឋានសួគ៌ទាំងពីរនោះ មានប្រភពទឹកពីរបាញ់ទឹក ចេញ(គ្មានឈប់ឈរ)។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?
នៅក្នុងឋានសួគ៌ទាំងពីរនោះទៀត មានផ្លែឈើគ្រប់ ប្រភេទ និងផ្លែល្មើ ហើយនិងផ្លែទទឹម។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?
នៅក្នុងឋានសួគ៌ទាំងនោះ មានស្រីទេពអប្សរគ្រប់លក្ខណ៍ ស្អាតៗជាច្រើន ។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?
គឺបណ្ដាស្រីទេពអប្សរដែលត្រូវបានគេថែរក្សាដោយគង់ វង្សនៅក្នុងពន្លា។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?
ដែលគ្មានមនុស្សលោក និងជិនណាធ្លាប់ប៉ះពាល់ពួកនាង ពីមុនពួកគេ(ស្វាមី)ឡើយ។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?
ដោយពួកគេអង្គុយផ្អែកនៅលើខ្នើយដែលមានស្រោម ពណ៌បៃតង ព្រមទាំងកំរាលព្រំដ៏ល្អប្រណីត។
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ ?
មហាមានពរជ័យនាមនៃម្ចាស់របស់អ្នកដែលមានភាព ខ្ពង់ខ្ពស់និងថ្កុំថ្កើង។
Icon