ترجمة سورة القمر

الترجمة الخميرية
ترجمة معاني سورة القمر باللغة الخميرية من كتاب الترجمة الخميرية .
من تأليف: جمعية تطوير المجتمع الاسلامي الكمبودي .

កាលកំណត់នៃថ្ងៃបរលោកជិតមកដល់ ហើយព្រះច័ន្ទក៏ បានបែកជាពីរដែរ ។
តែទោះបីជាពួកគេបានឃើញមុជីហ្សាត់ក៏ដោយ ក៏ពួកគេ នៅតែងាកចេញ ហើយនិយាយថាៈ នេះគឺជាមន្ដអាគមដ៏ច្បាស់ លាស់ដែរ ។
ហើយពួកគេថែមទាំងបានបដិសេធ និងធ្វើតាមចំណង់របស់ ពួកគេទៀតផង។ ហើយរាល់កិច្ចការទាំងអស់គឺមានការកំណត់។
ហើយជាការពិតណាស់ ដំណឹងមួយចំនួន(របស់ពួកជំនាន់ មុន)បានមកដល់ពួកគេ(ពួកមូស្ហរីគីន)ដែលនៅក្នុងនោះមានការ ហាមឃាត់គ្រប់គ្រាន់(ពីភាពគ្មានជំនឿរបស់ពួកគេ)។
គម្ពីរគួរអានគឺជាគតិបណ្ឌិតដ៏គ្រប់គ្រាន់(ក្នុងការដាស់តឿន ព្រមាន) តែការដាស់តឿនព្រមានទាំងនោះមិនផ្ដល់ផលប្រយោជន៍ អ្វី(ដល់ពួកគេ)ឡើយ។
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេ។ (ចូរចងចាំ) នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ស្រែកហៅ(ពួកគេ)ឱ្យទៅកាន់កន្លែង ជំនុំជំរះដែលជាហេតុការណ៍មួយដ៏រន្ធត់។
ដោយភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលពួកគេចេញពី ផ្នូរ ពួកគេហាក់ដូចជាសត្វកណ្ដូបដែលនៅរាយពាសពេញលើផ្ទៃដី។
ដោយពួកគេប្រញាប់ប្រញាល់ឆ្ពោះទៅកាន់អ្នកដែលស្រែកហៅ។ ពួកដែលប្រឆាំងបាននិយាយថាៈ ថ្ងៃនេះគឺជាថ្ងៃដែលលំបាក វេទនាបំផុត។
ក្រុមនួហបានបដិសេធមុនពួកគេ(អារ៉ាប់គូរ៉ស្ហ) ហើយពួក គេបានបដិសេធនឹងខ្ញុំរបស់យើង(នួហ) និងបាននិយាយថាៈ គេ ជាមនុស្សវិកលចរិត ហើយគេត្រូវបានគេគំរាមថែមទៀត។
ពេលនោះគេ(នួហ)ក៏បានបួងសួងសុំពីម្ចាស់របស់គេថាៈ ពិតប្រាកដណាស់ ខ្ញុំអសមត្ថភាពហើយ ដូចេ្នះសូមទ្រង់មេត្ដាជួយ ដល់ខ្ញុំផង។
ដូចេ្នះ យើងក៏បានបើកទ្វារមេឃដោយបង្ហូរទឹកភ្លៀង ជាច្រើន។
ហើយយើងបានធ្វើឱ្យផែនដីបពោ្ចញនូវប្រភពទឹកជាច្រើន ពេលនោះទឹកក៏បានជួបគ្នា(ទឹកធ្លាក់ពីលើមេឃ និងទឹកដែលចេញ ពីដី)ទៅតាមផែនការដែលគេបានកំណត់ដ៏ពិតប្រាកដ។
ហើយយើងបានសង្គ្រោះគេឱ្យជិះលើសំពៅដែលធ្វើអំពី ក្ដារ និងដែកគោល
ដែលវាធ្វើដំណើរតាមការឃ្លាំមើលរបស់យើងគឺជាការ តបស្នងចំពោះអ្នកដែលត្រូវបានគេប្រឆាំង(នួហ)។
ហើយជាការពិតណាស់់ យើងបានបន្សល់ទុកវា(រឿង របស់នួហ)ជាភស្ដុតាងមួយ(បញ្ជាក់ពីសមត្ថភាពរបស់យើង សម្រាប់មនុស្សលោក)។ ដូចេ្នះ តើមានអ្នកណាយកធ្វើជាមេរៀនដែរឬទេ?
ដូចេ្នះ តើទារុណកម្មរបស់យើង និងការព្រមានរបស់យើង យ៉ាងដូចមេ្ដចដែរ ?
ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយកធ្វើ ជាមេរៀនដែរឬទេ?
ក្រុមអាដបានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)។ ដូចេ្នះ តើទារុណកម្មរបស់យើង និងការព្រមានរបស់យើងយ៉ាងដូច មេ្ដចដែរ ?
ពិតប្រាកដណាស់ យើងបានបញ្ជូនខ្យល់ព្យុះដ៏ត្រជាក់បក់ បោកទៅលើពួកគេយ៉ាងខ្លាំងនៅថ្ងៃមហន្ដរាយជាបន្ដបន្ទាប់។
ខ្យល់ព្យុះបានគួចយកមនុស្សលោក ពួកគេហាក់បីដូចជា គល់ល្មើដែលរលើងចេញពីដី។
ដូចេ្នះ តើទារុណកម្មរបស់យើង និងការព្រមានរបស់យើង យ៉ាងដូចមេ្ដចដែរ ?
ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយកធ្វើ ជាមេរៀនដែរឬទេ ?
ក្រុមសាមូដបានបដិសេធនឹងការដាស់តឿនព្រមាន។
ហើយពួកគេបាននិយាយថាៈ តើពួកយើងតាមគេដែលជា មនុស្សម្នាក់ក្នុងចំណោមពួកយើងឬ? បើដូច្នោះមែន ពួកយើងពិតជា ស្ថិតក្នុងភាពវងេ្វង និងវិកលចរិតជាមិនខាន។
តើគេបញ្ចុះវ៉ាហ៊ីឱ្យគេ(សឡេះ)ដោយរំលងពួកយើងឬ? ផ្ទុយទៅវិញ គេជាមនុស្សភូតកុហក និងអំនួតកេ្អងក្អាង។
ពួកគេគង់តែនឹងដឹងនៅថ្ងៃខាងមុខ(ថ្ងៃបរលោក)ថាៈ អ្នកណាជាអ្នកភូតកុហកនិងជាអ្នកដែលអួតអាងនោះ។
ពិតប្រាកដណាស់ យើងជាអ្នកដែលបញ្ជូនសត្វអូដ្ឋញីមួយ ក្បាល(ចេញពីថ្ម)ដើម្បីជាការសាកល្បងពួកគេ។ ដូចេ្នះចូរអ្នករង់ចាំ មើលពួកគេ និងអត់ធ្មត់ចុះ។
ហើយចូរអ្នកប្រាប់ពួកគេថាៈ ពិតប្រាកដណាស់ ទឹក (អណ្ដូង)នោះគឺត្រូវបានគេបែងចែករវាងពួកគេ(មួយថ្ងៃសម្រាប់ សត្វអូដ្ឋ មួយថ្ងៃសម្រាប់ពួកគេ)។ រាល់ពេលត្រូវផឹកគឺត្រូវមក តាមវេន។
តែ(ពួកគេមិនសុខចិត្ដ) ពួកគេបានហៅមិត្ដភក្ដិរបស់ពួក គេម្នាក់ ហើយគេបានយកដាវ រួចក៏សំឡេះសត្វអូដ្ឋនោះ។
ដូចេ្នះ តើទារុណកម្ម និងការព្រមានរបស់យើងយ៉ាងដូច មេ្ដចដែរ?
ពិតប្រាកដណាស់ យើងបានបញ្ជូនសម្រែកមួយយ៉ាងខ្លាំង ទៅលើពួកគេ ពេលនោះពួកគេប្រៀបដូចជារុក្ខជាតិស្ងួតដែលគេដាក់ ក្នុងក្រោលសម្រាប់សត្វពាហនៈស៊ី។
ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយកធ្វើ ជាមេរៀនដែរឬទេ ?
ក្រុមរបស់លូតបានបដិសេធនឹងការដាស់តឿនព្រមាន។
ពិតប្រាកដណាស់ យើងបានបញ្ជូនខ្យល់ព្យុះនាំដុំថ្មទម្លាក់ លើពួកគេទាំងអស់ លើកលែងតែក្រុមគ្រួសាររបស់លូត(អ្នកដែល រួមជំនឿជាមួយគាត់)ប៉ុណ្ណោះ ដែលយើងបានសង្គ្រោះពួកគេនៅ វេលាមុនទៀបភ្លឺ។
ជានៀកម៉ាត់ពីយើង។ ដូច្នោះដែរ យើងតបស្នងចំពោះ អ្នកណាដែលបានដឹងគុណ។
ហើយជាការពិតណាស់ គេ(លូត)បានដាស់តឿនព្រមាន ពួកគេពីទណ្ឌកម្មរបស់យើង តែពួកគេបែរជាបដិសេធនឹងការ ដាស់តឿនព្រមាននោះទៅវិញ។
ហើយជាការពិតណាស់ ពួកគេបានលួងលោមគេ(លូត) សុំការរួមរ័កជាមួយភ្ញៀវរបស់គេ។ ក្រោយមកយើងធ្វើឱ្យភ្នែក របស់ពួកគេងងឹត ហើយ(យើងបានមានបន្ទូលទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវទារុណកម្ម និងការព្រមានរបស់យើងចុះ។
ហើយជាការពិតណាស់ ទារុណកម្មជានិរន្ដរ៍បានធ្លាក់លើ ពួកគេទាំងព្រឹកព្រហាម។
ដូចេ្នះ ចូរពួកគេភ្លក្សទារុណកម្ម និងការព្រមានរបស់យើង ចុះ។
ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយក ធ្វើជាមេរៀនដែរឬទេ ?
ហើយជាការពិតណាស់ ការដាស់តឿនព្រមានបានមកដល់ វង្សត្រកូលរបស់ហ្វៀរអោន។
ពួកគេបានបដិសេធនឹងភស្ដុតាងរបស់យើងទាំងអស់។ ហើយយើងបានដាក់ទារុណកម្មពួកគេនូវទារុណកម្មរបស់អ្នកដែល មហាខ្លាំងក្លា មហាមានអានុភាព។
តើការប្រឆាំងរបស់ពួកអ្នក(អារ៉ាប់គូរ៉ស្ហ)ប្រសើរជាង ពួកប្រឆាំងមុនៗ ឬមួយក៏ពួកអ្នកមានការធានា(ឱ្យរួចផុតពីទារុណ-កម្មរបស់អល់ឡោះ)នៅក្នុងគម្ពីរមុនៗឬ?
ឬមួយពួកគេនិយាយថាៈ ពួកយើងទាំងអស់គ្នា គឺជាអ្នក ឈ្នះ?
ពួកគេទាំងអស់នឹងត្រូវបរាជ័យ ហើយរត់ត្រឡប់ក្រោយ ជាមិនខាន។
ផ្ទុយទៅវិញ កាលកំណត់នៃថ្ងៃបរលោកគឺជាការសន្យា (ធ្វើទារុណកម្ម)ពួកគេ ហើយកាលកំណត់នៃថ្ងៃបរលោក គឺឈឺចាប់ និងល្វីងជូរចត់បំផុត។
ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដបាបកម្មគឺស្ថិតក្នុងភាព វងេ្វង និងស្ថិតក្នុងនរកដែលឆាបឆេះសន្ធោសន្ធៅ។
នៅថ្ងៃដែលពួកគេត្រូវគេអូសផ្កាប់មុខទៅក្នុងនរក។ (មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវរសជាតិនៃ ភ្លើងនរកនេះចុះ។
ពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់យើងបានបង្កើតវា ដោយមានកំណត់់រួចជាសេ្រច។
ហើយបទបញ្ជារបស់យើង(ទៅកាន់អ្វីមួយ) គឺគ្រាន់តែ យើងពោលពាក្យមួយម៉ាត់(វានឹងកើតឡើងភ្លាម)ដូចជា មួយ ប៉ប្រិចភ្នែកប៉ុណ្ណោះ។
ហើយជាការពិតណាស់ យើងបានបំផ្លាញពួកដែលបាន ប្រឆាំងដូចពួកអ្នក។ ដូចេ្នះ តើមានអ្នកណាយកធ្វើជាមេរៀនដែរ ឬទេ?
ហើយរាល់អ្វីៗដែលពួកគេបានប្រព្រឹត្ដវា គឺស្ថិតនៅក្នុង សៀវភៅកំណត់ហេតុ(ឡាវហុលម៉ះហ្វ៊ូស)។
ហើយរាល់កិច្ចការតូច និងធំគឺត្រូវគេកត់ត្រា។
ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺ ស្ថិតនៅក្នុងឋានសួគ៌ និងមានទនេ្លជាច្រើន
ដែលស្ថិតនៅកន្លែងសច្ចៈក្បែរម្ចាស់ដែលមានអំណាច មាន អានុភាពបំផុត។
Icon